ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

កម្លាំងចម្រុះឃាត់ខ្លួនតៃកុង និងត្រាក់ទ័រមួយគ្រឿង ពេលធ្វើសកម្មភាពឈូសឆាយភ្ជួរដីនៅតំបន់បីដែលស្ថិតនៅចំណុចតាចេត្រូវបានបញ្ជូនឲ្យជំនាញជលផលចាត់ការតាមនីតិវិធី…

កម្លាំងចម្រុះឃាត់ខ្លួនតៃកុង និងត្រាក់ទ័រមួយគ្រឿង ពេលធ្វើសកម្មភាពឈូសឆាយភ្ជួរដីនៅតំបន់បីដែលស្ថិតនៅចំណុចតាចេត្រូវបានបញ្ជូនឲ្យជំនាញជលផលចាត់ការតាមនីតិវិធី…

 

កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយគណបញ្ជាការឯកភាពស្រុក ចុះធ្វើការឃាត់ខ្លួនតៃកុងម្នាក់ និងត្រាក់ទ័រមួយគ្រឿង ក្រោយធ្វើសកម្មភាពឈូសឆាយដីតំបន់៣ ដែលជាកន្លែងហាមឃាត់។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បើ យោងតាមរបាយការណ៍របស់ទីបញ្ជាការស្រាលស្រុកតាំងគោកឈរជើងនៅកោះរះគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ធំស្ដីពីសកម្មភាពក្រុមការងារចុះល្បាតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចតាចេកដែលមាននិយាមការ(48p4875571359114) ក្នុងភូមិសាស្ត្រឃុំស្រឡៅបានប្រទះឃើញត្រាក់ទ័រចំនួនមួយគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយនិងភ្ជួរដីក្នុងតំបន់ ៣(ក្រៅតំបន់កាត់ជ្វាល)សកម្មភាពជនល្មើសធ្វើបានរួមមានភ្ជួរដីបានទំហំ៩ ហិកតានិង៣អា និងបុកផ្ដួលដើមខ្ទមចំនួន៤៥ដើម ។

កម្លាំងចម្រុះទីបញ្ជាការស្រាលស្រុកតាំងគោក បានឃាត់ខ្លួនទាំងមនុស្សនិងវត្ថុតាងបញ្ជូនទៅឲ្យលោក កែវ សុខឃឿន មន្ត្រីជលផលស្រុកបារាយណ៍ប្រចាំការស្រុកតាំងគោកចាត់ការបន្ត។

ប្រភពបានបន្តថា ក្រោយពីកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាលឃាត់ខ្លួននិងបញ្ជូនទៅជំនាញជលផលចាត់ការបន្តហើយស្រាប់តែមានប្រភពព័ត៌មានពីមន្ត្រីនៅសាលាស្រុកតាំងគោក ក៏ដូចជាប្រជាពលរដ្ឋមូលដ្ធានបានប្រាប់មកអ្នកសារព័ត៌មានយើងថាជាដីរបស់លោក សន តាល អធិការស្រុកតាំងគោក តែម្ដង ដោយប្រជាពលរដ្ឋបាននិយាយតៗគ្នាថាបើសិនអ្នកគ្មានបុណ្យស័កអំណាចទេនោះមិនអាចហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយដីក្រៅតំបន់កាត់ឈ្វាលបានទេហើយបានរិះគន់ចំៗពេញៗមាត់ថាលោកសន តាល អធិការស្រុកតាំងគោក ពិតជាថ្លើមធំមែនហ៊ានបំពាននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលកំពុងតែមានចំណាត់ការយ៉ាងក្ដៅគគុកទូទាំងប្រទេសប៉ុន្តែលោក សន តាល បែរជាហ៊ានបញ្ជាឲ្យគេយកគ្រឿងចក្រទៅភ្ជួរដីខ្លួនដែលជាតំបន់ហាមឃាត់ទៅវិញ។

ជុំវិញការលើកឡើងខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបកស្រាយបំភ្លឺពីលោក សន ណាល់ អធិការនគរបាលស្រុកតាំងគោក តាមប្រព័ន្ធតេឡេក្រាម ឃើញលោតសញ្ញាគ្រិះពណ៌ខៀវពីរលោកចូលមើលតែមិនឆ្លើយតប។

ករណីនេះប្រជាពលរដ្ឋបានស្នើសុំដល់ប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំបើកការស៊ើបអង្កេតវែករកមុខជនខិលខូចមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដើម្បីកុំឲ្យជនដទៃទៀតដែលមានលុយមានអំណាចធ្វើសកម្មភាពរំលោភបំពានយកដីរដ្ឋបែបអាណាធិបតេយ្យយ៉ាងដូច្នេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!