ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សូមជូនព័ត៌មាន វគ្គ២…ក្រុមថៅកែជាច្រើនមកបោះតង់ចាំប្រមូលទិញលៀសពីក្រុមឈ្មួញនេសាទល្មើសច្បាប់នៅតែបន្តកើតមាន ទោះស្ថិតក្នុងរដូវបិទរដូវនេសាទក៏ដោយ..

សូមជូនព័ត៌មាន វគ្គ២…ក្រុមថៅកែជាច្រើនមកបោះតង់ចាំប្រមូលទិញលៀសពីក្រុមឈ្មួញនេសាទល្មើសច្បាប់នៅតែបន្តកើតមាន ទោះស្ថិតក្នុងរដូវបិទរដូវនេសាទក៏ដោយ..

ខេត្តកំពង់ឆ្នាំ៖.. លៀសរាប់សិបតោនដែលក្រុមថៅកែមកបោះតង់ចាំប្រមូលទិញពីក្រុមឈ្មួញនេសាទស្មើសច្បាប់និងលើកឡើងឡានដឹកយកទៅលក់បន្តនៅប្រទេសជិតខាងនៅតែបន្តកើតមានជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទក៏ដោយ ប៉ុន្តែមានបុគ្គលម្នាក់ចេញមកធ្វើរបាយការណ៍(ភូតកុហក)ថ្នាក់ដឹកនាំខេត្តថាមិនមានបទល្មើសនោះទេ។

ជាក់ស្តែង​នៅថ្ងៃទៅ១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងថតផ្ដិតយករូបភាពនៅសកម្មភាពក្រុមថៅកែវមកបោះតង់ រង់ចាំប្រមូលទិញលៀសពីក្រុមឈ្មួញនេសាទ ដឹកតាមទូកខ្នាតធំ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ និងលើកឡើងឡានដឹកឆ្លងទៅលក់បន្តនៅប្រទេសជិតខាង ត្រង់ចំណុចព្រែកត្រពាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាទីតាំងថ្មីចល័តរបស់ក្រុមឈ្មួញ) និងចំណុចវត្តថ្នល់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ជាទីតាំងចាស់សម្រាប់ប្រមូលទិញគ្រប់រដូវកាលរបស់ក្រុមឈ្មួញ)។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះដែរ គេសង្កេតឃើញមានបុគ្គលម្នាក់មិនដឹងមានតួនាទីអ្វីឲ្យពិតប្រាកដនោះទេ.! តែងតែចេញមុខធ្វើរបាយការណ៍(ភូតកុហក) ថ្នាក់ដឹកនាំខេត្តថាមិនមានបទល្មើស ករណីការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននោះ មិនមានការពិតនិងបានចេញមុខមក ចុះផ្សាយនឹងឡាយប្រតិកម្ម ជំនួសអជ្ញាធរនឹងសមត្ថកិច្ចទៀតផង។

គួបបញ្ជាក់ផងដែលថា.!កន្លងទៅថ្មីៗនេះមានបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយជូនជាដំណឹងដល់ថ្នាក់ដឹកនាំឲ្យលោកបានដឹងពាក់ព័ន្ធនឹងក្រុមឈ្មួញនេសាទកំពុងប្រព្រឹត្តបទល្មើសកាវលៀស ដោយប្រើម៉ាស៊ីនចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែលច្បាប់ហាមឃាត់.ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ត្រីពងកូន និងជីវៈចម្រុះ ព្រោះជារដូវបិទនេសាទ បែបជាបុគ្គលម្នាក់នេះចេញមកបកស្រាយនឹងធ្វើរបាយការណ៍(ភូតកុហក)ថាមិនមានបទល្មើសកាវលៀសទៅវិញ។ (ខណៈបែកធ្លាយសារសំឡេងបុគ្គលម្នាក់នេះបានចរចាជាមួយក្រុមថៅកែទិញលៀស ពាក់ព័ន្ធនឹងផលប្រយោជន៍ដើម្បីបិទបាំងព័ត៌មាន និងមិនរបាយការណ៍ជូនថ្នាក់ដឹកនាំ) ករណីខាងលើនេះ (សបញ្ជាក់ឲ្យឃើញថាបុគ្គលម្នាក់នេះកំពុងតែកាងបទល្មើស និងរួមចំណែកបំផ្លាញមច្ឆាជីវៈចម្រុះដែលកំពុងពងកូននៅក្នុងបាទទន្លេ)។ ខណៈប្រជាពលរដ្ឋបានឲ្យដឹងថា លៀស ទាំងអស់នោះត្រូវបានក្រុមឈ្មួញនេសាទប្រើឧបករណ៍កាវលៀសវែងៗ.ចូលក្នុងបាតទន្លេ នឹងប្រើម៉ាស៊ីនចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែលច្បាប់ហាមឃាត់។…. .សូមស្ដាប់សំឡេងចរចា…….

បើតាមប្រភពមួយបានបង្ហើបឲ្យដឹងថា មានក្រុមថៅកែជាច្រើនមកបោះតង់ ចាំប្រមូលទិញលៀស ពីក្រុមឈ្មួញនេសាទនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះដូចជា.÷
-១.ឈ្មោះ ចែហៀង -២.ឈ្មោះ ចែនី-៣.ឈ្មោះ ប៉ោង-៤.ឈ្មោះ រតនា-៥.ឈ្មោះ ចែអ៊ីម. ដោយក្រុមថៅកែទាំងនោះក្នុងមួយថ្ងៃៗទិញលៀសរាប់សិបតោន។

ប្រភពដ៏ដែលបានបន្តទៀតថា ក្រោយពីក្រុមថៅកែទាំងនោះបានប្រមូលទិញពីក្រុមឈ្មួញនេសាទបានអស់ហើយ នឹងមានថៅកែធំម្នាក់ឈ្មោះ ឌី ជាអ្នកចាំប្រមូលទិញបន្តពីថៅកែទាំងនោះ នឹងលើកឡើងឡានដឹកយកទៅលក់នៅប្រទេសជិតខាង ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល.សង្ស័យក្រុមឈ្មួញទាំងនោះមានមន្តអាគមគាថា ឬបានសែនព្រេនអ្នកតាម្ចាស់ទឹកម្ចាស់ដីអស់ហើយទេដឹងទើបស្រវ៉ាំងភ្នែកមើលមិនឃើញអ្វីសោះ។

គួរបញ្ជាក់ផងដែរថាកាលពីកន្លងមកថ្នាក់ដឹកនាំ បានបញ្ជារឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំង ឥឡូវ​នេះកំពង់រងនូវការ វិនាសដោយសារតែក្រុមឈ្មួញ ជាក់ជាមិនខាន។

ប្រជាពលរដ្ឋបានស្នើដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តើបុគ្គលម្នាក់នេះជានរណាពិតប្រាកដបានជាហ៊ានរាយការណ៍(ភូតកុហក)ថ្នាក់ដឹកនាំខេត្តថាមិនមានបទល្មើស ពិសេសស្នើសុំដល់ក្រសួងកសិកម្មចុះធ្វើអធិការកិច្ចទៅលើបុគ្គលមន្ត្រីដែលអសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីជលផល បើពុំដូច្នោះទេមច្ឆាជាតិជីវៈចម្រុះនឹងត្រូវវិនាសហិនហោចក្នុងផ្ទៃបឹងទន្លេសាបជាក់ជាមិនខានឡើយ។

ការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីក្រុមថៅកែ ដែលមកបោះតង់ រង់ចាំប្រមូលទិញ លៀស បានទេ និងដែលបុគ្គលពាក់ព័ន្ធពិសេសមន្ត្រីជំនាញ។

អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!