ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់អ្នកសារព័ត៍មានមួយចំនួន  ដែលបានចុះផ្សាយថា អាជ្ញាធរខេត្តព្រះវិហារ គ្រោងបណ្តេញពលរដ្ឋចំនួន១៣០គ្រួសាចេញពីលំនៅដ្ឋានជារឿងមិនពិត..

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់អ្នកសារព័ត៍មានមួយចំនួន  ដែលបានចុះផ្សាយថា អាជ្ញាធរខេត្តព្រះវិហារ គ្រោងបណ្តេញពលរដ្ឋចំនួន១៣០គ្រួសាចេញពីលំនៅដ្ឋានជារឿងមិនពិត..

ព្រះវិហារ÷កាលពីរសៀលថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៤ អ្នកសាព័ត៍មាន១ក្រុមរួមទាំងសមត្ថកិច្ចជនាញ បានចុះទៅដល់ភូមិថ្មី ( ភូមិមិនទាន់ផ្លូវការ)ដើម្បីចុះស៉ើបអង្កេតយកព័ត៍មាននឹងបានធ្វើកិច្ចសម្ភាសជាមួយសមត្ថកិច្ចពាក់ពន្ឋ័នឹងបានធ្វើកិច្ចសម្ភាសជាមួយប្រជាពលរដ្ឋដែលបានរស់នៅដោយខុសច្បាប់លើដីរដ្ឋបានអោយដឹងថាប្រជាពលរដ្ឋចំណាកស្រុកចំនួន៧២គ្រួសារ បានមកតាំងលំនៅដ្ឋានក្នុងឆ្នាំ២០២១ ដោយជឿតាមការអូសទាញរបស់មេខ្យល់ ថាពួកគេចែកដីអោយប្រជាពលរដ្ឋណាដែលបានមករស់នៅទីនេះ ចែកដីអោយក្នុង១គ្រួសា ដីផ្ទះ៥០មគុណ១០០ម ដីចំការ៣ហិចតា តាមពិតដីនោះជាដីព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថាន ការពារដោយព្រះរាជក្រិត្យ មិនអាចជនណាយកធ្វើជាកម្មសិទ្ឋិបានឡើយ។

យោងតាមការបញ្ជាក់របស់មន្ត្រីបរិស្ថានបានអោយដឹងថា ដីនេះជាដីព្រៃដែនជម្រកសត្វព្រៃគូលែនព្រហ្មពេទ ដំបូងឡើយប្រជាពលរដ្ឋមកធ្វើចំការមានតែ២ឬ៣គ្រួសារទេ ក្រោយមកចេះតែមានប្រជាពលរដ្ឋមករស់នៅបន្តបន្ទាប់ទោះបីសមត្ថកិច្ចហាមប្រាមយ៉ាងណាក៍មិនស្តាប់ដែរ មន្ត្រីបរិស្ថានដរដែលបានបន្តអោយដឹងទៀតថាកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២៤សមត្ថកិច្ចរួមជាមួយអាជ្ញាធរពាក់ពន្ឋ័ បានចុះមកប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអោយពលរដ្ឋយល់ដឹងពីច្បាប់នឹងអោយពលរដ្ឋរុះរើសំណង់អនាធិបតេយ្យចេញដោយស្មក្រ័ចិត្ត ប្រជាពរដ្ឋបានព្រមព្រៀងរុះរើចេញដោយខ្លួនឯង ដោយសមត្ថកិច្ចនឹងអាជ្ញាធរទុកពេលអោយប្រជាពលរដ្ឋចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤ដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤ជាកំហិតត្រូវតែរុះរើចេញបើមិនរុះរើចេញទេ សមត្ថកិច្ចរួមទាំងអាជ្ញាធរមានវិធានការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៣ក្រុមសមត្ថកិច្ចចុះមកប្រជុំផ្សពផ្សាយម្តងទៀត ប្រជាពលរដ្ឋបែរជាប្រែក្រឡាស់មិនព្រមរុះរើចេញទៅវិញ ដោយជឿលើពាក្យញោះញុងរបស់មេខ្យល់ ក្រោយៗមកទៀតសមត្ថកិច្ចនៅតែព្យាយាមចុះមកអប់រំណែនាំបន្តបន្ទាប់ថ្ងៃចុងក្រោយគឺនៅថ្ងៃទី១៤ខែមិថុនាប្រជុំម្តងទៀត ពលរដ្ឋខ្លះបានព្រមព្រៀមរុះរើហើយតែនៅមួយចំនួនធំមិនព្រមរុះរើចេញ
ទេ ។

ក្រុមអ្នកសារព័ត៌មានយើង បានជួបសម្ភាសជាមួយប្អូនសម្បតិ្ត ប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តបន្ទាយមាន
ជយ័បានអោយដឹងថា ប្អូនមករស់នៅទីនេះក្នុងឆ្នាំ២០២២ដោយជឿតាមគេតាមឯង មកដល់ទីនេះទើប
ដឹងថាជាដីខុសច្បាប់ ប្អូនមិនជំទាស់ទេ បើអាជ្ញាធរត្រូវការដកដីនេះទុកជាសម្បត្តិរដ្ឋវិញ តែប្អូនសំណូមពរ
ទៅសមត្ថកិច្ចនឹងអាជ្ញាធរជួយសម្រួលចេញលិខិតស្នាមដឹកជញ្ជូនសម្ភារះទៅស្រុកកំណើតវិញ កុំអោយ
មានការចាប់ចង លោកប្អូនសម្បតិបានបន្តអោយដឹងថា ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារទាំងមូលស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី សូមដកដីនោះមកជាដីរដ្ធការពារដោយមន្ត្រីបរិស្ថានវិញនិងថែរក្សាតំបន់ទីនោះឲ្យមាន សុភ័ណភាពដូចដើមព្រោះតំបន់នោះជាតំបន់ដែនចម្រកសត្វទាស្លាបសរដែលជាសត្វកម្រនិងចិត្តផុតពូជទៅហើយនោះ។ព្រោះទីនោះអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលទៅទស្សនា តំបន់ចម្រកសត្វទារស្លាបសនិង ប្រាងប្រាសាទនៅក្បែនោះផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!