កំពង់ស្ពឺ÷ ប្រជាពលរដ្ធដែលរស់នៅ ភូមិបិលាវ ឃុំទួលអំពិលស្រុក បសេដ្ធ ខេត្តកំពង់ស្ពឺ មានការមិនសប្បាយចិត្តនឹងភ័យខ្លាចចំពោះទង្វើរអសមត្ថភាពក្នុងការគ្រប់គ្រង ភូមិឃុំ មានសុវត្ថិភាព របស់លោកអធិការស្រុក បសេដ្ធ លោកអ៊ុំ ចំរើន ដែលបានលួចធ្វើការដោះលែងជនសង្ស័យដែលបានលួចកាច់គាស់ផ្ទះប្រជាពលរដ្ធនឹងវត្តអារាម ដើម្បីលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ធអស់ជាច្រើនលើកច្រើនសារ ដោយសារការទទួលសំណូកពីជនសង្ស័យ ចំនួន1400ដុល្លារថ្នូរនឹងការដោះលែង ដោយមិនខ្វល់ពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ធឡើយ។
តាមការបញ្ជាក់ពីប្រជាពលរដ្ធនឹងនគបាលប៉ុសិ៍ចំណុះស្រុកបសេដ្ធ បានអោយដឹងថា ជនសង្ស័យដែលចាប់បាននោះមានឈ្មោះ កែវ សុខុម ភេទប្រុស អាយុ 41ឆ្នាំ រស់នៅ ភូមិ ត្រពាំងធ្លក ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ដែលបានលួចកាត់គាស់ទំលុះទំលាយយកប្រាក់ចំនួន800ដុល្លារ របស់ព្រះសង្ឃមួយអង្គរ ដែលគង់នៅវត្តកើតហេតុខាងលើ តែត្រូវបានកំលាំង ប៉ូលីសប៉ុស្តិ៍រដ្ធបាល ទួលអំពិល ធ្វើការចាប់បាននៅនឹងកន្លែងកើតហេតុ តែបែជាលោកអធិការ បានឃុបខិតជាមួយជនសង្ស័យលួចដោះលែងវីញ។
រីឯម៉ូតូចំនួន4គ្រឿងដែលលោកអធិការនគរបាលស្រុកបសេដ្ធចាប់ពូកគ្រឿងញៀនហើយបានដកហូតម៉ូតូយកមករក្សាទុក្ខមិនរាយការណ៍ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ដោយយកមនុស្សទៅដាក់គុក ហើយទុកម៉ូតូសំរាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវីញ
ម៉ូតូទាំង4គ្រឿងដែលលោកអធិការស្រុកបសេដ្ធយកមានចំនួន4គ្រឿង៖
1.ម៉ាកហុងដា C125 សេរី2015 ពណ៌ខ្មៅ 1គ្រឿង
2.ម៉ាកហុងដា C125 សេរី2020 ពណ៌ខ្មៅ 1គ្រឿង
3.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី 2017 ពណ៌ក្រហម 1គ្រឿង
4.ម៉ាក អ៊ិច សេនធើរ សេរី 2018 ពណ៌ខ្មៅ 1គ្រឿង
ម៉ូតូទាំង4គ្រឿងនេះត្រូវបានលោកអធិការ បញ្ជូនទៅផ្ទះរបស់គាត់នៅខេត្តកោះកុង ចំនួន2គ្រឿងនឹងចំនួន2គ្រឿងទៀតត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់។
ប្រជាពលរដ្ធបានធ្វើការស្នើរសុំទៅ ថ្នាក់ដឹកនាំខាងលើមេត្តាពិនិត្យមើលលើភាពមិនប្រកក្រតីរបស់លោកអធិការនេះផង ពិព្រោះពលរដ្ធអស់ជំនឿលើការដឹកនាំរបសលោកទៀតហើយ។
ប្រជាពលរដ្ធសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តម សម សាមួន ស្នងការខេត្តកំពង់ស្ពឺ មេត្តាពិនិត្យនឹងដោះស្រាយបញ្ហាពុករលួយរបសស់លោកអ៊ុំ ចំរើន អធិការស្រុកបសេដ្ធនេះ ដើម្បីអោយប្រជាពលរដ្ធមានភាពកក់ក្តៅផង៕
រាល់ការចោទប្រកាន់របស់ប្រជាពលរដ្ឋនឹងមន្ត្រីនគបាលប៉ុសិ៍្តចំណុះស្រុកបសេដ្ធខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសូមការបកស្រាយបំភ្លឺពីលោកអធិការបាននៅឡើយទេពិព្រោះមិនមានលេខទូរស័ព្ទ អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីលោកអធិការរាល់ម៉ោងធ្វើការ…..