ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អតិថិជន របស់ស្រាបៀរកម្ពុជា កើតទុក្ខមិនសុខចិត្ដ ខណៈត្រូវរង្វាន់ឡាន តែបានទូរសព្ទដៃ

អតិថិជន របស់ស្រាបៀរកម្ពុជា កើតទុក្ខមិនសុខចិត្ដ ខណៈត្រូវរង្វាន់ឡាន តែបានទូរសព្ទដៃ

ព្រៃវែង៖ អតិថិជន ប្ដីប្រពន្ធពីរនាក់ រស់នៅឃ្មុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញការមិនសុខចិត្ដចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជា ខណៈដែលរូបគាត់ត្រូវរង្វាន់ឡាន តាមរយៈការចាប់ឆ្នោត បែរជាបុគ្គលិករបស់ក្រុមហ៊ុន បើកឱ្យជាទូរសព្ទទៅវិញ ប៉ុន្ដែរូបគាត់មិនព្រមទទួល។

សូមបញ្ជាក់ផងដែរថា អ្នកដែលត្រូវរង្វាន់តាមរយៈការចាប់ឆ្នោត មានឈ្មោះ វ៉ា ង៉ុយ ជាប្ដី និង តុង ស្រៀង ជាប្រពន្ធ អ្នកទាំងពីរបានរៀបរាប់ដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពួកគាត់ទាំងពីរបានទិញស្រាបៀរកម្ពុជា ចំនួន ១៣២កេស ដើម្បីធ្វើពិធីឡើងគេហដ្ឋាន  បន្ទាប់ពីបានបញ្ជាទិញ ខាងតំណាងក្រុមហ៊ុន ជាបុគ្គលិកបានដឹកជញ្ជូនស្រាបៀរនោះ ទៅដល់គេហដ្ឋានរបស់ពួកគាត់ បុគ្គលិកផ្នែកលក់បានប្រាប់ថា  ក្រុមហ៊ុននឹងផ្ដល់សន្លឹកឆ្នោតចំនួន ២សន្លឹក ដើម្បីចាប់យករង្វាន់មានដូចជារថយន្ដ និងរង្វាន់ជាច្រើនទៀតជាការលើកទឹកចិត្ដអតិថិជន ហើយបុគ្គលិករូបនោះ ក៏បានជួយសរសរបំពេញឈ្មោះ តាមលក្ខខ័ណ្ឌលើកន្ទុយឆ្នោត ជូនអ្នកទិញទៀតផងដែរ ដើម្បីធ្វើការផ្សងសំណាង ខណៈអតិថិជនពោលថាពួកគាត់មិនចេះអក្សរ ក្រោយពីបានបំពេញរួចរាល់ បុគ្គលិកតំណាងក្រុមហ៊ុនបានហែកយកកន្ទុយសន្លឹកឆ្នោតនោះ ដែលមានលេខសំគាល់ ០១៦៩៥៥ និង០១៦៩៥៦។

អ្នកទាំងពីរជាប្ដីប្រពន្ធខាងលើបានបញ្ជាក់ទៀតថា  រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ឆ្នោតផ្សងសំណាង មានឈ្មោះប្ដីប្រពន្ធខាងលើជាអ្នកត្រូវ និងទទួលបានរង្វាន់ជារថយន្ដ ម៉ាក Ford មួយគ្រឿង ហើយក្រុមហ៊ុនក៏បានធ្វើសេចក្ដីប្រកាសតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនផងដែរ ស្រាប់តែដល់ពេលដែលត្រូវប្រគល់រវង្វាន់រថយន្ដនោះ បែរជាបុគ្គលិក តំណាងរបស់ក្រុមហ៊ុន មកប្រាប់ពួកគាត់ទាំងពីរថា ការត្រូវរង្វាន់រថយន្ដនោះ គឺខុសលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន គឺផ្ដល់ជូនសម្រាប់តែអាពាហ៍ពិពាហ៍ប៉ុណ្ណោះ គឺពុំផ្ដល់សម្រាប់អតិថិជនដែលទិញស្រាបៀរកម្ពុជា ក្នុងពិធីឡើងគេហដ្ឋាននោះទេ។

ប្ដីប្រពន្ធទាំងពីរ ជាអ្នកបានត្រូវរង្វាន់រថយន្ដ Ford ខាងលើនោះ ទទូចស្នើសុំ ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន Khmer Beverages មេត្ដាផ្ដល់នូវភាពត្រឹមត្រូវ និងយុត្ដិធម៌ជូនពួកគាត់ផង ដើម្បីភាពសុក្រឹត្យ ចំពោះអតិថិជនផង ទោះមិនបាន១០០% ក៏គួរឱ្យបានសមរម្យដែរ។
ការលើកឡើង ក៏ដូចជាការៀបរាប់ខាងលើរបស់ ប្ដីប្រពន្ធ ពីរនាក់រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង គឺគ្រាន់តែជាការស្នើសុំ ឱ្យក្រុមហ៊ុនពិនិត្យ និងផ្ដល់ភាពសុក្រឹត្យជូនអតិថិជនដែលតាំងតែគាំទ្រ ផលិតផល របស់ក្រុមហ៊ុនប៉ុណ្ណោះ ពុំមានចេតនាមូលបង្កាច់បង្ខូចឈ្មោះក្រុមហ៊ុនឡើយ។

ក្រោយពីអង្គភាពយើងខ្ញុំ ទទួលបានដំណឹងនេះ ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយអតិថិជន ដែលបានត្រូវរង្វាន់ និងពុំអាចស្នើសុំការសម្ភាសន៍ ពីតំណាងក្រុមហ៊ុនបានទេ ព្រោះគ្មានលេខទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺ ឬ ការបកស្រាយពីសំណាក់ក្រុមហ៊ុន គ្រប់ម៉ោងធ្វើការ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!