ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួនជនរង្ស័យចំនួន២នាក់ពាក់ព័ន្ធថតវីដេអូ កាន់ដាវ និងកាំបិត បង្ហោះនៅតាមអាខោនហ្វេសប៊ុក..

សមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួនជនរង្ស័យចំនួន២នាក់ពាក់ព័ន្ធថតវីដេអូ កាន់ដាវ និងកាំបិត បង្ហោះនៅតាមអាខោនហ្វេសប៊ុក..

ខេត្តកំពង់ស្ពឺ÷ សមត្ថកិច្ចស្រុកសំរោងទងដោយទទួលបាននៅបទបញ្ជាពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៨:១០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធ ថតវីដេអូ កាន់ដាវ និងកាំបិត បង្ហោះនៅតាមអាខោនហ្វេសប៊ុក ដែលស្ថិតនៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់÷
ទី១. ឈ្មោះ រស់ វួចហៀង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកកាន់កាំបិត) និងទី២. ឈ្មោះ តោ គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកកាន់ដាវ) ទាំង២នាក់ រស់នៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីថតបង្ហោះតាមស្ដរី Sotry អាខោនហ្វេសប៊ុក AH Heang បានបង្ហោះវីដេអូ កាន់ដាវនិងកាំបិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២និង១៥នាទី។

សមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតផ្គាក់១ ចំពោះដាវរកមិនឃើញ ក្រោយពីកម្លាំងសមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំង២នាក់ ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានថតបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ជំនាញកំពុងធ្វើការ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!