ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

បែកធ្លាយលោក ផលខ្លី បានកៀងគរពលរដ្ឋឱ្យចូលកាប់ឈើ ព្រៃឡង់ អាជ្រៀកទឹកចេញ ខណៈលោកចាំប្រមូលទិញ យ៉ាងកក្រើកពេញព្រៃ..

បែកធ្លាយលោក ផលខ្លី បានកៀងគរពលរដ្ឋឱ្យចូលកាប់ឈើ ព្រៃឡង់ អាជ្រៀកទឹកចេញ ខណៈលោកចាំប្រមូលទិញ យ៉ាងកក្រើកពេញព្រៃ..

(ខេត្តក្រចេះ) សេចក្ដីរាយការណ៍ បានអះអាងថាមានគោយន្តកន្ត្រៃជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ និងចូលទៅអាជ្រៀកដឹកលក់ធ្វើអាជីវកម្ម នៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យ ។

តើករណីនេះ ជាភាពកំសោយរបស់លោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានកម្លាំងជំនាញណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

បើតាមប្រភពព័ត៌មាននិយាយថា ការកាប់ដើមឈើ អារច្រៀកនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ដឹកតាមរយៈគោយន្តកន្ត្រៃដោយមានមេឈ្មួញម្នាក់ឈ្មោះ សី បានកំពង់កៀងគរពលរដ្ឋ ឲ្យចូលទៅក្នុងព្រៃដែនជំរកសត្វព្រៃ ព្រៃឡង់ ដោយមានថៅកែជាមេឈ្មួញធំម្នាក់ឈ្មោះ ផលខ្លី

និងចាំប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃ ព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ ឬមួយកន្ទេលធំបន្លំដេក។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅត្រង់ចំណុច(ហៅថាអាការសំយុង) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានជួបប្រទះនិងគោយន្តកន្ត្រៃរបស់លោក សី ជាឈ្មួញឈើមិនតិចជាង១០គ្រឿងនោះទេ ដែលដឹកឈើចេញពីក្នុងព្រៃឡង់យកមកដាក់ត្រង់ចំណុចលេខនិយាមកាម.48P 582395 1430067 នៅពេលនោះក្រុមការងារអ្នកសារព័ត៌មានបានសួរទៅតៃកុងគោយន្តកន្ត្រៃទាំងអស់នោះ ពួកគេបានឆ្លើយប្រាប់ថាថៅកែឈើនៅក្នុងព្រៃឡង់នេះគឺមានឈ្មោះលោក សី ប៉ុន្តែរាល់ដែលប្រមូលឈើយកមកស្តុបទុកនៅចំណុចវាល្នួលទុកលក់បន្តទៅឲ្យថៅកែធំម្នាក់ឈ្មោះ ផលខ្លី ជាមេឈ្មួញសកម្មខាងដឹកជញ្ជូនឈើចេញពីព្រៃឡង់ជាច្រើនខែមកហើយ (ពោលគឺមួយខែទល់និងមួយខែតែម្ដង) ខណៈលោក សាំង សុខន នាយកដែនជម្រកកំពតគយ មិនដែលធ្វើការបង្ក្រាបនោះទេ។

បើយោងតាមប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើងថារាល់សកម្មភាពការដឹកជញ្ជូនឈើនេះគឺតម្រូវការបង់ឲ្យលោក សាំង សុខន ក្នុងមួយគោយន្ត មិនតិចជាង ២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលនោះទេ ចំណែកម៉ាស៊ីនត្រង់ស៊ីន័រដាក់ចូលទៅអាឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន គឺតម្រូវការបង់លុយឲ្យលោកក្នុងម៉ាស៊ីនត្រង់ស៊ីន័រមួយគ្រឿងមិនតិចជាង ៣០០ដុល្លារ ទៅ ៥០០ ដុល្លារនោះទេ។

បើយើងក្រឡេកមកមើលកម្លាំងរាជអាវុធហត្ថស្រុកសំបូរ និងកម្លាំងរាជវុធហត្ថខេត្តក្រចេះ បានទៅប្រចាំការនៅត្រង់ចំណុចផ្លូវបំបែកកំពតគយដែលចាំបង្ក្រាបទល្មើសនោះប៉ុន្តែផ្ទុយទៅវិញកម្លាំងរាជអាវុធហត្ថស្រុកនិងខេត្តបានត្រឹមតែទៅរាប់ក្បាលគោយន្តដឹកឈើតែប៉ុណ្ណោះព្រោះគេមិនដែលឃើញធ្វើការចាប់បង្ក្រាបនោះឡើយ។

ជុំវិញការលើកឡើងខាងលើនេះដែរអង្គភាពសារព័ត៌មានយើង មិនបានសុំការបកស្រាយបំភ្លឺពីលោកសាំង សុខន ប្រធានដែនជំជម្រកកំពតគយនោះទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ និងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះអង្គភាពសារព័ត៌មានយើង ក៏មិនបានសុំការបកស្រាយបំភ្លឺដែរ ដោយមិនមានប្រភពណាមួយអាចទំនាក់ទំនង។

គូបញ្ជាក់ផងដែរថាកាលពីដើមឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បានចាប់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញដ៏ល្បីឈ្មោះ ផលខ្លី នឹងបានធ្វើការផាកវិន័យម្ដងហើយ ប៉ុន្តែមេឧក្រិដ្ឋកម្មព្រៃឈើម្នាក់នេះនៅតែមានឥទ្ធិពលក្នុងការដឹកជញ្ជូនឈើដ៏ដែល (ឬមួយមានអ្នកធំណានៅពីក្រោយ តើអ្នកធំនោះជាអ្នកណា.) បានជាមេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះ ផលខ្លី ដឹកជញ្ជូនឈើចេញពីព្រៃឡង់ក្រោមក្រខ្សែរភ្នែករបស់លោក សាំង សុខន ប្រធានដែនចម្រកកំពតគយ ចេញមកលក់នៅតាមបណ្ដាលខេត្តបានដោយរលូនមិនមានការបង្ក្រាប។

ដូច្នេះមជ្ឈដ្ឋានខាងក្រៅគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អៀង សុផាល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយពិនិត្យមើលលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក សាំង សុខន ប្រធានដែនជម្រកកំពតគយ តើសព្វថ្ងៃនេះគាត់ធ្វើអ្វីដែរឬមួយសង្ងំទទួល. ជាពិសេសស្នើសុំឱ្យនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាប នូវរាល់សកម្មភាពខាងលើ ដើម្បីការពារធនធានធម្មជាតិឱ្យនៅគង់វង្សជារៀងរហូត។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!