ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ព្រោះតែប្រយោជន៍ខ្លួនឯង ក្រុមថៅកែរថយន្តដឹកអាចម៍ដីលក់ បើកបរឆ្លងកាត់ លើដីឯកជនម្ចាស់ដីគ្រោងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ច

ព្រោះតែប្រយោជន៍ខ្លួនឯង ក្រុមថៅកែរថយន្តដឹកអាចម៍ដីលក់ បើកបរឆ្លងកាត់ លើដីឯកជនម្ចាស់ដីគ្រោងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែលុយ ធ្វើឱ្យមួយមួយចំនួនបាត់បង់នូវគុណធម៌អ្វីក៏ហ៊ានធ្វើ។ ជាក់ស្តែងដីឯកជនមួយកន្លែងស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមថៅកែរថយន្តលួចដឹកអាចម៍ដីយកទៅលក់ បើកបរកាត់ដីឯកជននោះ ធ្វើឱ្យរងការខូចខាត និងរំលោភសិទ្ធិអចលនវត្ថុរបស់អ្នកដទៃ ម្ចាស់ដីគ្រោងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ច។

បើតាមការឱ្យដឹងពីលោក ប៉ូច ម៉េងឃាង អាយុ៤៤ឆ្នាំ ជាម្ចាស់ដីបាននិយាយឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ក្រុមរថយន្តដឹកអាចម៍ដីដែលតែងតែលួចដឹកជញ្ជូនកាត់លើដីឯកជនរបស់លោកនោះ លួចដឹករហូតធ្វើឱ្យដីរបស់លោកស្ទើរក្លាយទៅជាផ្លូវសាធរណៈទៅហើយ។

លោក ប៉ូច ម៉េងឃាង បានបន្តថា កាលពីមុនផ្លូវសាធារណៈមានសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមែន គឺនៅជាប់ដីប្លង់រឹងរបស់លោកខាងត្បូង ប៉ុន្តែដោយគេជីកកាយយកអាចម៍ដីធ្វើផ្លូវហើយក្លាយទៅជារណ្តៅដីមានជម្រៅជ្រៅ ទើបធ្វើឱ្យបាក់ផ្លូវនោះចូលទៅក្នុងរណ្តៅដី ធ្វើដំណើរលែងកើតទៀតហើយ។ ប៉ុន្តែអ្នកធ្វើដំណើរ និងក្រុម រថយន្តដឹកដីតែងតែលួចបើកបរឆ្លងកាត់ដីរបស់លោក បើទោះបីជាលោកធ្វើការហាមប្រាមតាមរយះលោកមេភូមិ មេឃុំជាច្រើនលើកច្រើនដងមកហើយ ប៉ុន្តែក្រុមថៅកែគ្រឿងចក្រជីកកាយយកអាចម៍ដីលក់នោះ នៅតែគឃ្លើនលួចបើកបរឆ្លងកាត់ដីរបស់លោកដដែល។ ហើយថ្មីៗនេះលោកបានទៅបោះបង្គោលថ្មរដើម្បីបិទធ្វើជារបងកុំឱ្យមានការបើកបរឆ្លងកាត់ដីរបស់លោកទៀតហើយ។

ជាចុងក្រោយលោក ប៉ូច ម៉េងឃាង បន្ថែមថាលោកនឹងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធប្រសិនបើ លោកស្រាវជ្រាវរកឃើញថា ក្រុមហ៊ុន ឬថៅកែគ្រឿងចក្រណា បើកបររថយន្តដឹកដីបំផ្លាញផ្លូវដីធ្លីឯកជនរបស់លោកនោះ ដើម្បីឱ្យសមត្ថកិច្ចដាក់ទោសទណ្ឌតាមផ្លូវច្បាប់ហើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!