ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អាងស័ក្តិលើស្មាចឹងតើទើបលោកស័ក្តិ៤កន្លះអុី លាងអេង ក្រអឺតក្រទមណាស់…

អាងស័ក្តិលើស្មាចឹងតើទើបលោកស័ក្តិ៤កន្លះអុី លាងអេង ក្រអឺតក្រទមណាស់…

ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវចាក់ដីធ្វើរោងចក្រនៅទំនប់អូរក្រាំងអំបិល រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅមិនទាន់បានទទួលលុយថ្លៃដីនៅឡើយទេ  ដែលលុយទាំងនោះត្រូវបានដឹងថាថៅកែចិនបានទម្លាក់មកឲ្យលោកអុី លាងអេង ដើម្បីចាត់ចែងទូទាត់ជាមួយប្រជាពលរដ្ឋ តែលោក អុី លាងអេង ឱបលុយនោះទុកមិនព្រមទម្លាក់មកឲ្យអ្នកទទួលការតាមកុងត្រាកិច្ចសន្យាឡើយ។

បើយោងតាមប្រភពបានបង្ហើបឲ្យដឹងថាមូលហេតុដែលលោក អុី លាងអេង មិនព្រមទម្លាក់លុយដែលទទួលពីថៅកែចិនដោយសារតែលោក អីុ លាងអេង ហៅឲ្យក្រុមឡានចាក់ដីមួយក្រុមផ្សេងទៀតដែលមិនបានធ្វើកុងត្រាជាមួយតំណាងរោងចក្រ ព្រោះតែខ្លួនចង់បានភាគលាភក្នុងការចាក់ដីនោះ។

ម្យ៉ាងទៀតអ្វីដែលប្រភពបែកធ្លាយបានបន្តទៀតថា លោក អុី លាងអេងបានដកលុយប្រើប្រាស់ខុសខ្ទង់ចំណាយក្នុងការចាក់ដីសាងសង់រោងចក្រឱ្យថៅកែចិន។ មូលហេតុដែលលោកអ៊ីលាងអេងធ្វើបែបនេះដោយអាងថាខ្លួនគឺជាមន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិនិងមានខ្នងបង្អែកជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងជាពិសេសគឺលោកផ្កាយ៣ណូន រ៉ន តែម្ដង។ដោយអាងខ្នងបង្អែកទាំងនេះហើយទើបលោក អុី លាងអេង ហ៊ានហៅក្រុមឡានដីដែលជីកក្នុងរណ្ដៅទំនប់អូរក្រាំងអំបិលលើសច្បាប់កំណត់យកទៅចាក់លើទីតាំងគ្រោងសាងសង់រោងចក្រ។ ការធ្វើបែបនេះគឺដោយសារលោក អុី លាងអេង ចង់ឲ្យថៅកែចិនមើលឃើញថាខ្លួនធ្វើការងារបានល្អ។ស្របពេលដែលក្រុមឡានដែលកំពុងចាក់ដីសព្វថ្ងៃ។ពុំមានធ្វើកុងត្រាជាក់លាក់ណាមួយជាមួយតំណាងរោងចក្រឡើយ។

ប្រភពបន្តថាជាក់ស្ដែងកាលពីពេលកន្លងទៅ ជើងក្រោមដែលជាអ្នកប្រតិបត្តិអនុវត្តផ្ទាល់ជាអ្នកទទួលធ្វើកុងត្រាចាក់ដីសាងសង់រោងចក្របានបិទផ្លូវមិនឲ្យក្រុមឡានដីទាំងនោះរត់ដឹកដីចាក់ស្រាប់តែលោក វិនឡេងហួងមេបញ្ជាការកងរាជអាវុធហត្ថុស្រុកសំរោងទងចេញមុខអន្តរាគមន៍ស្របពេលជាមួយលោកផ្កាយ៣ណូន រ៉នទៀតផង។ក្រោយមកដោយមានការសម្របសម្រួលគ្នា ទើបអ្នកប្រតិបត្តិខាងក្រោមយល់ព្រមឲ្យឡានដឹកដីរត់សារជាថ្មី។

ករណីលោក អុី លាងអេង មន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិប្រើប្រាស់តួនាទីរបស់ខ្លួន យកពេលវេលាម៉ោងធ្វើការរបស់រដ្ឋ ដែលបើកប្រាក់ខែពីក្រសួងការពារជាតិមករកស៊ីខាងក្រៅបែបនេះ តើថ្នាក់ដឹកនាំក្រសួងការពារជាតិបានជ្រាបដែរឬទេ? ហើយចំពោះលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងវិញតើលោកម៉េង ស៊្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានដឹងទេថាកូនចៅរបស់លោកយកតួនាទី ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកទៅកាងក្រុមចាក់ដីខុសច្បាប់ទាំងនេះដែរឬយ៉ាងណា?។

ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរអ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់ពីលោកអុី លាងអេង និងលោក វិន ឡេងហួង ព្រមទាំងលោកណូន រ៉ន បានឡើយដោយមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយមួលបង្កាច់ ឬជាន់ពន្លិច ដែលអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!