ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ក្រុមឡានចាក់ដីអាងលោកផ្កាយ៣ ណូន រ៉ន ចឹងតើទើបហ៊ានបំពានសេចក្តីសម្រេចរបស់តុលាការ…

ក្រុមឡានចាក់ដីអាងលោកផ្កាយ៣ ណូន រ៉ន ចឹងតើទើបហ៊ានបំពានសេចក្តីសម្រេចរបស់តុលាការ…

ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវចាក់ដីធ្វើរោងចក្រនៅទំនប់អូរក្រាំងអំបិលដឹងមូលហេតុខ្លះៗហើយដោយសារក្រុមអ្នកចាក់ដីអាងថាពួកគេមានលោកផ្កាយ៣ ឈ្មោះ ណូន រ៉ន ធ្វើជាខ្នងបង្អែក ទើបមិនខ្លាចសេចក្តីសម្រេចរបស់តុលាការ ហើយនៅតែបន្តដឹកដីចាក់លើដីដែលមានសេចក្តីសម្រេចរក្សាការពារទាំងបំពានច្បាប់។

ប្រភពដែលស្និតនឹងលោកផ្កាយ៣ ឈ្មោះ ណូន រ៉ន បានបង្ហើបប្រាប់ថា បានជាក្រុមឡាននៅតែហ៊ានដឹកដីទៅចាក់លើដីដែលមានសេចក្តីសម្រេចរក្សាការពារ គឺលោកណូន រ៉ន បានក្បាលកាក់ក្នុងមួយម៉ែត្រគូប០.៥០$ ។ ប្រភពបន្តថាដំបូងឡើយលោក ណូន រ៉ន ដើរតួជាអ្នកដឹកនាំប្រជាពលរដ្ឋប្រឆាំងនឹងលោកថៅកែរណ្តៅដី លឹម ចាន់ថុល ហើយតេទូរស័ព្ទទារលុយពីថៅកែម្នាក់ទៀតចំនួន២០០ដុល្លារដោយប្រាប់ថាឲ្យមេភូមិដើរផ្តិតមេដៃពលរដ្ឋដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងថៅកែ ថុល ពេលបានលុយហើយលោក ណូន រ៉ន យកទៅផឹកសុីអស់ទៅ ។

ក្រោយមកលោក ណូន រ៉ន ដែលជាអ្នកសុីក្បាលកាក់ក្នុងការចាក់ដីបានទាក់ទងថៅកែ ថុល និងឧកញ៉ា សួង ចំណាន វិញម្តងតាមរយ:ការហៅផឹកសុីជាមួយខ្លួនព្រោះក្រុមឡានចាក់ដីទាំងអស់គឺខ្លួនជាអ្នកហៅមក ហើយក៏បន្តចាក់ដីបំពានសេចក្តីសម្រេចរបស់តុលាការរហូតមក។

យោងតាមប្រភពបន្តថា÷ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានទទួលលុយថ្លៃដីនៅឡើយទេ  ដែលលុយទាំងនោះត្រូវបានដឹងថាថៅកែចិនបានទម្លាក់មកឲ្យលោកវរសេនីយ៍ទោ អ៊ី លាងអេង មន្ត្រីយោធាក្រសួងការពារជាតិ ដើម្បីចាត់ចែងទូទាត់ជាមួយប្រជាពលរដ្ឋ តែលោក អ៊ី លាងអេង ឱបលុយនោះទុកមិនព្រមទម្លាក់មកឲ្យអ្នកទទួលការតាមកុងត្រាកិច្ចសន្យាឡើយ។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថាមូលហេតុដែលលោក អ៊ី លាងអេង មិនព្រមទម្លាក់លុយដែលទទួលពីថៅកែចិនដោយសារតែលោក អ៊ី លាងអេង ហៅឲ្យក្រុមឡានចាក់ដីមួយក្រុមផ្សេងទៀតគឺក្រុមឡានរបស់លោកផ្កាយ៣ ណូន រ៉ន តែម្តង។ ម្យ៉ាងទៀតអ្វីដែលប្រភពបែកធ្លាយបានបន្តទៀតថា លោក អ៊ី លាងអេង បានដកលុយប្រើប្រាស់ខុសខ្ទង់ចំណាយក្នុងការចាក់ដីសាងសង់រោងចក្រឱ្យថៅកែចិន។ មូលហេតុដែលលោក អ៊ី លាងអេង ធ្វើបែបនេះដោយអាងថាខ្លួនគឺជាមន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិនិងមានខ្នងបង្អែកម្នាក់ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង ជាពិសេសគឺលោកផ្កាយ៣ ណូន រ៉ន តែម្ដង ព្រោះតែអាងខ្នងបង្អែកទាំងនេះហើយទើបលោក អ៊ី លាងអេង ហ៊ានហៅក្រុមឡានដីដែលជីកក្នុងរណ្ដៅទំនប់អូរក្រាំងអំបិលយកទៅចាក់លើទីតាំងគ្រោងសាងសង់រោងចក្រដោយបំពានសេចក្តីសម្រេចរបស់តុលាការ។ ការធ្វើបែបនេះគឺដោយសារលោក អ៊ី លាងអេង ចង់ឲ្យថៅកែចិនមើលឃើញថាខ្លួនធ្វើការងារបានល្អ។ស្របពេលដែលក្រុមឡានដែលកំពុងចាក់ដីសព្វថ្ងៃពុំមានធ្វើកុងត្រាជាក់លាក់ណាមួយជាមួយតំណាងរោងចក្រឡើយ។

ប្រភពបន្តថាជាក់ស្ដែងកាលពីពេលកន្លងទៅ ជើងក្រោមដែលជាអ្នកប្រតិបត្តិអនុវត្តផ្ទាល់ជាអ្នកទទួលធ្វើកុងត្រាចាក់ដីសាងសង់រោងចក្របានបិទផ្លូវមិនឲ្យក្រុមឡានដីទាំងនោះរត់ដឹកដីចាក់ស្រាប់តែលោក វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថុស្រុកសំរោងទង ចេញមុខអន្តរាគមន៍ស្របពេលជាមួយលោកផ្កាយ៣ ណូន រ៉ន ទៀតផង។ ក្រោយមកដោយមានការសម្របសម្រួលគ្នា ទើបអ្នកប្រតិបត្តិខាងក្រោមយល់ព្រមឲ្យឡានដឹកដីរត់សារជាថ្មី។

ករណីលោក អ៊ី លាងអេង មន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិប្រើប្រាស់តួនាទីរបស់ខ្លួន យកពេលវេលាម៉ោងធ្វើការរបស់រដ្ឋ ដែលបើកប្រាក់ខែពីក្រសួងការពារជាតិមករកស៊ីខាងក្រៅបែបនេះ តើថ្នាក់ដឹកនាំក្រសួងការពារជាតិបានជ្រាបដែរឬទេ? ហើយចំពោះលោកមេបញ្ជាការកងរាជអាវុធហត្តស្រុកសំរោងទងវិញ តើលោក ម៉េង ស៊្រុន មានដឹងទេថាកូនចៅរបស់លោកយកតួនាទី ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកទៅកាងក្រុមចាក់ដីខុសច្បាប់ទាំងនេះដែរឬយ៉ាងណា? ចំណែកលោក ណូន រ៉ន វិញក៏មិនខុសគ្នាដែរមិនត្រឹមតែមិនគោរពសេចក្តីសម្រេចរបស់តុលាការឡើយ គឺហ៊ានបំពានសេចក្តីសម្រេចរក្សាការពារព្រោះអាងថាខ្លួនមានងារជាទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ហើយពាក់ផ្កាយ៣ទាហានក្រសួងការពារជាតិ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរអ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់ពីលោក អុីលាងអេង និងលោក វិន ឡេងហួង បានឡើយដោយមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ។

ដោយឡែកលោកផ្កាយ៣ ណូន រ៉ន បានទំនាក់ទំនងតាមទូរស័ព្ទមកអង្គភាពសារព័ត៌មានហើយប្រាប់ថាលោកមិនបានពាក់ព័ន្ធរឿងចាក់ដីនៅទំនប់អូរក្រាំងអំបិលនេះទេ ហើយលោកក៏មិនបានកាងឲ្យក្រុមឡានចាក់ដីណាដែរ ដឹងលោកជាអ្នកណាអត់ លោក ជាឯកឧត្តមយោធា ផ្កាយ៣ ណូន រ៉ន ទីប្រឹក្សាសម្តេចតេជោ អគ្គសេនាបតីតេជោ ហ៊ុន សែន បើមិនបកស្រាយទេ លោកនឹងប្តឹង។

លោកបានបន្តទៀតថានេះសំណាងហើយដែលចៅហ្វាយខេត្តចាស់ប្តូរទៅបាត់ កុំអីហៅទៅជួបចៅហ្វាយខេត្តតែម្តង។ លោក ណូន រ៉ន បានបន្ថែទៀតថា ប្រសិនបើមិនបកស្រាយទេ លោកនឹងប្តឹងទៅក្រសួងព័ត៌មានហើយ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយលោកបានជ្រាប! និងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយមួលបង្កាច់ ឬជាន់ពន្លិច ដែលបណ្ដាញសារព័ត៌មានយើងចុះផ្សាយខាងលើនេះយោងទៅតាមប្រភពដែលបានផ្ដល់ឱ្យ ហើយអង្គភាពការព័ត៌មានខ្ញុំនិងរងចាំទទួលការបកស្រាយបំភ្លឺបន្ថែ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ប្រសិនបើមានប្រតិកម្មលើអត្ថបទត្រង់ចំណុចណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាននៃកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!