ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ប្រជាពលរដ្ឋភូមិឆាយលូក ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំខេត្ដពោធិ៍សាត់ មេត្តាជួយបើកផ្លូវ ខណៈមានបុគ្គលម្នាក់ចាក់ដី និងធ្វើរបងបិទផ្លូវ

ប្រជាពលរដ្ឋភូមិឆាយលូក ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំខេត្ដពោធិ៍សាត់ មេត្តាជួយបើកផ្លូវ ខណៈមានបុគ្គលម្នាក់ចាក់ដី និងធ្វើរបងបិទផ្លូវ

ខេត្តពោធិ៍សាត់ ÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការកើតទុក្ខមិនសុខចិត្ត ត្បិតអីមានបុគ្គលម្នាក់ បានធ្វើការចាក់ដី និងធ្វើរបងបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរ បន្ទាប់ពីបុគ្គលខាងលើ បានធ្វើការចាក់ដីលុបអាងទឹក វារីអគ្គីសនីអាតៃអូសោម ព្រមទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋជិះឆ្លងកាត់ ធ្វើឱ្យមានផលលំបាកប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៊ី និងក្មេងៗធ្វើដំណើរទៅសាលា នៅចំណុចត្រពាំងប្រវឹកទីតាំងចំណុចនេះស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីប្រជាពលរដ្ឋ រស់នៅទីតាំងដែលមានបញ្ហាខាងលើ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា កន្លងមកទីតាំងនៅចំណុចខាងលើ គឺជាផ្លូវចាស់ពីដើមមកយូឆ្នាំណាស់មកហើយ ដែលប្រជាពលរដ្ឋធ្វើដំណើរអាស្រ័យលើផ្លូវនេះ ដើម្បីប្រកបមុខរបររកស៊ី និងក្មេងៗសិស្សសាលាធ្វើដំណើរជារៀងរាល់ថ្ងៃ ក្រោយមកក៏មានបុគ្គលម្នាក់បានចាក់ដីលុបអាងទឹកវារីអគ្គិសនីអាតៃអូសោម នៅចំណុចទល់មុខស្នាក់ការបរិស្ថានត្រពាំងប្រវឹក ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយចំណុចដែលបានធ្វើការចាក់លុបនោះ ជាដីគ្រប់គ្រងដោយ បរិស្ថាន។ ប៉ុន្តែ បច្ចុប្បន្នបែរជាមានបុគ្គលម្នាក់ ដែលគេដឹងថា មានឈ្មោះ លៀង ពេជ្រ បានចេញមុខអះអាងថាដីខាងលើនេះ ជាកម្មសិទ្ធិជាប្លង់រឹង របស់រូបលោកទៅវិញ ព្រមទាំងធ្វើសកម្មភាពចាក់ដី និងធ្វើរបងបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើដំណើរដូច្នេះទៅវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការងើយឆ្ងល់ជាខ្លាំង ថាតើបុគ្គលឈ្មោះ លៀង ពេជ្រ រូបនេះ ជានរណា មានតួនាទីអ្វី ហេតុអ្វីទទួលបានដីរបស់បរិស្ថាន បានមកដោយងាយៗដូច្នេះ ហើយជាកម្មសិទ្ធិប្លង់រឹង ដោយមានឈ្មោះរបស់ខ្លួនជាអ្នកកាន់កាប់គ្រប់គ្រងទៅវិញ ព្រមទាំងហ៊ានបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៀតផង។

តើរឿងលោក លៀង ពេជ្រ ទទួលបានដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយស្ថាប័នបរិស្ថាន មកធ្វើជាកម្មសិទ្ធិប្លង់រឹងនោះ មានភាពប្រក្រតី ដែរឬទេ? មាន សជណ កាត់ឃ្វាល់ស្របតាមនីតិវិធីច្បាប់ដែរឬទេ?

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំ ខេត្ដពោធិ៍សាត់ និងប្រមុខរាជរដ្ឋាភិបាល មេត្ដាពិតលើប័ណ្ណកាន់កាប់ដីធ្លី របស់លោក លាង ពេជ្រ ឡើងវិញផង និងជាពិសេសស្នើសុំទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃអាណិតទី៧ និង ឯកឧត្តម ខូយ រីដា គណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់ សូមជួយអន្តរាគមន៍ដើម្បីបើកផ្លូវ ដើម្បីឱ្យមានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ ខាងលើ មានភាពងាយស្រួលក្នុងការធ្វើដំណើរដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងកូនៗរបស់ពួកគាត់ធ្វើដំណើរទៅសាលាផង ។

អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការសម្ភាសន៍ ទៅកាន់ លោក លៀង ពេជ្រ បាននោះទេ ព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង និងរង់ចាំការបំភ្លឺពីគ្រប់ភាគី។

សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!