ខេត្តមណ្ឌលគីរី÷លិចឮមកថាដីព្រៃសហគមន៍ការពារធម្មជាតិ នីត្រង់ចំណុចភូមិពូយ៉ា ឃុំស្រែព្រះ ស្រុកកែវសីមា កំពុងរងការកាប់បំភ្លេចបំផ្លាញយកដីធ្វើជាកម្មសិទ្ធិ និងអាចច្រៀកឈើដឹកតាមរថយន្តឆ្លងដែនទៅលក់នៅប្រទេសវៀកណាមនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ហេតុដែរក្រុមឈ្មួញទាំងនោះចូលទៅកាប់បំផ្លិចបំផ្លាញដីព្រៃសហគមន៍ការពារធម្មជាតិស្រុកកែវសីមា យកដីធ្វើជាកម្មសិទ្ធិ និងអាចជ្រៀកឈើដឹកចេញយកមកបានក៏មានការឃុបឃិតក្នុងការរួមចំណែកពីមន្ត្រីជំនាញដែលទទួលការពារនិងបង្ក្រាបផងដែរ។
បើតាមប្រភពមួយបានបង្ហើមប្រាប់ថានៅក្នុងខេត្តមណ្ឌលគិរី ក្រុមឈ្មួញដែលរកស៊ីកាត់បំភ្លេចបំផ្លាញឈើក្នុងដែនជម្រកសត្វព្រៃ និងអាចច្រៀកដឹកជញ្ជូនឆ្លងទៅលក់នៅប្រទេសវៀតណាម.! ភាគច្រើនសុទ្ធតែជាមន្ត្រីសមត្ថកិច្ច ដែលមានតួនាទីជាអ្នកបង្ក្រាបរាល់បទល្មើសទាំងអស់នេះ ដែលថ្នាក់ដឹកនាំបានចាត់ឲ្យចុះទៅធ្វើការទប់ស្កាត់និងការពារ ប៉ុន្តែពួកអស់លោកដែលជាមន្ត្រីសមត្ថកិច្ចទាំងនោះមិនបានធ្វើការទប់ស្កាត់នោះទេ.! បែរជាទៅឃុបឃិតក្នុងការរួមចំណែកកាប់បំភ្លេចបំផ្លាញព្រៃឈើជាមួយក្រុមឈ្មួញទៅវិញ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃ និងអាចច្រៀកដឹកឆ្លងដែនលក់ធ្វើអាជីវកម្មនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។
គួររំលឹកថាកាលពីរសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ក្រើនរម្លឹកដល់អភិបាលខេត្តទាំងអស់ និងថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត ត្រូវអនុវត្តនូវបទបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម នៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។
ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។
ដូច្នេះគោរពស្នើសុំដល់ថ្នាក់ដឹកនាំខាងលើមេត្តាបើកការស៊ើបអង្កឹបទៅលើពួកមន្ត្រីសមត្ថកិច្ចមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី ដែលមានតួនាទីមកធ្វើការទប់ស្កាត់និងបង្ក្រារាល់បទល្មើសទាំងអស់នេះ ខណៈប្រភពបានបង្ហើបមកថាបែជាទៅឃុបឃិតរួមចំណែកជាមួយក្រុមឈ្មួញក្នុងការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិដោយមិនគោរពនៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះទៅវិញ.? មាន.ត.