ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

ដូចជាមិនសូវស្រួលទេដឹង ក្រោយពីលេចលឺថា លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញ មកកាន់តំណែងជាប្រធានមន្ទីរបរិស្ថានជំនួស លោក គង់ ពុទ្ធិរ៉ា ដែលត្រូវបានដកបញ្ឈរជើង

ដូចជាមិនសូវស្រួលទេដឹង ក្រោយពីលេចលឺថា លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញ មកកាន់តំណែងជាប្រធានមន្ទីរបរិស្ថានជំនួស លោក គង់ ពុទ្ធិរ៉ា ដែលត្រូវបានដកបញ្ឈរជើង

ពោធិ៍សាត់៖ បន្ទាប់ពីអនុក្រឹត្យលេខ ៦៥៩ អនក្រ តត ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថានចំនួន ២រូប កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រធានមន្ទីរបរិស្ថានទាំង ០២ រូបនោះរួមមាន លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្ដមណ្ឌលគីរី ជាមន្ដ្រីមានឋានន្ដរស័ក្កមន្ដ្រីថ្នាក់លេខ១ និង លោក គង់ ពុទ្ធិរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ ជាមន្ដ្រីមានឋាន្ដនរស័ក្កមន្ដ្រីថ្នាក់លេខ៥ សម្រេចឱ្យមកបំរើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ។ ជុំវិញការដក និងផ្ទេរភារកិច្ចប្រធានមន្ទីរទាំង ២រូបខាងលើនេះ ជាការស្នើសុំរបស់ ឯកឧត្ដមអភិបាលខេត្ដទាំងពីរ តែពុំទាន់ដឹងពីមូលហេតុពិតប្រាកដថាមានកំហុសអ្វីឱ្យច្បាស់ឡើយទេ។

បើតាមលិខិតបែកធ្លាយ ចេញពីខេត្ដមណ្ឌលគីរីកាលកន្លងទៅថ្មីៗ អភិបាលខេត្ដ គឺបានធ្វើលិខិតមកកាន់ក្រសួងបរិស្ថានស្នើសុំផ្ទេរភារកិច្ចលោក ឆៅ ប៊ុនធឿន និងសុំបំពេញនូវមន្ដ្រីជំនាញ និងមានសមត្ថភាព មកកាន់តំណែងជាប្រធានមន្ទីរបរិស្ថានខេត្ដមណ្ឌលគីរី។ យ៉ាងណាមិញ ចំពោះពោធិ៍សាត់ ក៏មានឃើញការបែកធ្លាយលិខិតស្នើសុំផ្ទេរភារកិច្ច លោក គង់ ពុទ្ធិរ៉ា ប៉ុន្ដែតម្រូវឱ្យមានការជំនួសដោយ លោក រី ភារម្យ ក្នុងលិខិតនោះ គឺមានចុះហត្ថលេខដោយអភិបាលខេត្ដពោធិ៍សាត់ផងដែរ។
ជុំវិញការដាក់ស្នើ លោក រី ភារម្យ ពីប្រធានឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញ មកជាប្រធានមន្ទីរបរិស្ថាន មហាជនពិតជាមានការងើយឆ្ងល់យ៉ាងខ្លាំង ហើយបានលើកតាំងជាសំនួរថា៖ ថាតើលោក រី ភារម្យ មានសមត្ថភាពអី ទទួលបានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ដែរឬទេ? ហើយបើបានមែននោះ ពិតជា កាដុំឆែប កង្កែបឆា ហើយ!

បើយោងតាមបង្ហោះលើបណ្ដាញសង្គមហេ្វសប៊ុករបស់លោក តាន់ គឹមសួ (Tan Kimsour) ដែលមហាជនបានស្គាល់ស្ទើរគ្រប់គ្នាទូទាំងប្រទេស លើករណី ឧក្រិដ្ឋកម្មព្រៃឈើដ៏ធំមួយ ដែលប្រព្រឹត្ដដោយឈ្មោះ តា ហ៊យ និងបក្ខពួកជាច្រើននាក់ទៀត ក្នុងនោះ បើតាមវីឌីអូ ដែលបង្ហោះដោយគណនី  Tan Kimsour បាននិយាយយ៉ាងច្បាស់ថា ជុំវិញឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើដ៏ធំមួយនេះ គឺមានជាប់ពាក់ព័ន្ធទៅនឹង លោក រី ភារម្យ ប្រធានឧទ្យានជាតិជួរភ្នំក្រវ៉ាញ ដែលរួមគំនិតគ្នាក្នុងការកាប់បំផ្លាញព្រៃឈើ ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដពោធិ៍សាត់ ដើម្បីដឹកយកទៅលក់ឱ្យក្រុមឈ្មួញ។

បើដូចជាការលើកឡើង របស់គណនីហ្វេសប៊ុកលោក Tan Kimsour ពិតមែន តើលោក រី ភារម្យ ស័ក្កសមមកកាន់តំណែងប្រធានមន្ទីរដែរឬទេ? ប្រសើនបើ លោក រី ភារម្យ ដែលជាអ្នកចូលរួមគំនិត ជាមួយក្រុមឧក្រឹដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ តា ហយ មានសំណាង ឬឧបនិស្ស័យ ទទួលបានការទុកចិត្ដ ចូលទៅកាន់តំណែងជាប្រធានមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ពិតមែន តើលោក រី ភារម្យ អាចការពារធនធានធម្មជាតិ ក្នុងទឹកដីភូមិសាស្ដ្រខេត្ដពោធិ៍សាត់បានដែរឬក៏យ៉ាងណា។

ហាមជនរង់ចាំមើលថា តើ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ធ្វើការសម្រេចចិត្ដយ៉ាងណា ឬ សម្រេចតាមការស្នើសុំ ដាក់ឱ្យលោក រី ភារម្យ មកធ្វើជាប្រធានមន្ទីរបរិស្ថានថ្មី ក្នុងដឹកដីខេត្ដពោធិ៍សាត់។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!