ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

អុញនោះ.!ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋ ត្រូវបានបុគ្គលឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្ម អាជ្ញាធរ និងជំនាញហាក់គ្មានចំណាត់ការ សង្ស័យបានសើមមាត់សាម ក ហើយទេដឹង.!ស្ថិតនៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង..

អុញនោះ.!ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋ ត្រូវបានបុគ្គលឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្ម អាជ្ញាធរ និងជំនាញហាក់គ្មានចំណាត់ការ សង្ស័យបានសើមមាត់សាម ក ហើយទេដឹង.!ស្ថិតនៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង..

ខេត្តបាត់ដំបង៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៏មានដែរ។ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជា ភ្នំធិបតី គឺជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចជាក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរអត់លិឍបានផ្ដល់ព័ត៌មានមកអង្គភាពយើងក្រោយពីទទួលបានព័ត៌មានមួយនេះអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុច ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងរងនូវការជីកកាយ ឈួសឆាយរុករានទន្ទ្រានយកពីសំណាក់អ្នកមានលុយមានអំណាចមួយរូបដែលគេសង្ស័យថាមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ.!ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជា ភ្នំធិបតី និងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថាភ្នំធិបតី ដែលជាសម្បត្តិរបស់រដ្ឋនេះមានអាយុកាលរាប់រយឆ្នាំមកហើយដែលបន្សល់ទុកតាំងពីដូនតាមកម្លេះ ឥឡូវនេះត្រូវបានបុគ្គលអ្នកមានលុយមានអំណាចមួយរូបដែលគេស្គាល់ឈ្មោះ ឈឿន ម៉ាណែត បានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម ក្រោមលេស អាជ្ញាប័ណ្ណមួយសន្លឹក ដោយមិនខ្លាចញញើតមិនច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកន្តួត ឃុំធិបតី ម្នាក់និយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា បានជាម្ចាស់គ្រឿងចក្រឈ្មោះ ឈឿន ម៉ាណែត ហ៊ានយកគ្រឿងចក្រ (អាអិច) ទៅជីកកាយ ឈូសឆាយរុករានទន្ទ្រានយកដីភ្នំធិបតី នេះបានគឺសង្ស័យមានការរៀបចំបើកភ្លើងខៀវពីលោក អ៊ាន មាឃ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងទេដឹង ខណៈអាជ្ញាប័ណ្ណរបស់លោកសុំកន្លែងផ្សេង ប៉ុន្តែអាចដាក់គ្រឿងចក្រជីកខុសទីតាំងដែលបានស្នើសុំអាជ្ញាប័ណ្ណនោះ មិនតែប៉ុណ្ណោះនៅក្នុងអាជ្ញាប័ណ្ណតម្រូវឲ្យលោក ឈឿន ម៉ាណែត ត្រូវជីករណ្តៅទំហំមិនលើសពី០១ (មួយ) ហិកតា ជម្រៅមិនលើសពី០៥ (ប្រាំ) ម៉ែត្រ ហើយអាជ្ញាបណ្ណនេះ សម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនេះ តែប៉ុណ្ណោះ តែលោក ឈឿន ម៉ាណែត អាចយកគ្រឿងចក្រមកជិះកាយ ឈូសឆាយ ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋបន្សល់ទុកតាំងពីដូនតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញទាំងនោះសោះ ត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា កន្ទេយធំបន្លំដេក មានការបើកភ្លើងខៀវពីលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង។

គួររំលឹកផងដែរថាកាលពីកន្លងទៅឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅ ព្រោះចង់អភិរក្ស និងមិនចង់ឃើញភ្នំទាំងអស់នៅក្នុងប្រទេសកម្ពុជា មានការរិចរិល និងកញ្ឆតទាំងអស់នោះទេ ព្រោះថា ភ្នំខ្លះមានតម្លៃប្រវិត្ដសាស្ដ្រ, ភ្នំខ្លះ មានតម្លៃវប្បធម៌, ភ្នំខ្លះ មានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អ។

លោកបានបន្ថែមទៀតថា លោកបានបញ្ជាឲ្យអគ្គនាយកដ្ឋានធនធានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះ ដោយលោកបានលើកជាឧទាហរណ៍ថា «យើងមិនចង់បាត់ភ្នំនាងកង្រី ជាវាលទំនាបនោះទេ»។

បើយើងក្រឡេកមកមើល ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិមតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯណេះវិញដែលជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថានផងនោះ យើងមើលឃើញមានគ្រឿងចក្រកំពុងតែជិះកាយដឹកអាចម៍ដីលក់ធ្វើអាជីវកម្មពីសំណាក់លោក ឈឿន ម៉ាណែត យ៉ាងអាណាធិបតេយ្យចំណែកឯមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងបានរក្សាភាពឈ្ងៀមស្ងាត់ ឬមួយបានសើមមាត់សាមករអស់ហើយទេដឹង ទើបភ្នែកមើលមិនឃើញត្រចៀកស្ដាប់មិនឮអ្វីទាំងអស់។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសុំការបកស្រាយពីលោក ឈឿន ម៉ាណែត ម្ចាស់គ្រឿងចក្រលោកបានប្រាប់ថាលោកគ្មានពេលបកស្រាយទេកំពុងជាប់រវល់។

ដោយឡែកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងបានឱ្យដឹងតាមប្រព័ន្ធវាស់ស្អាត បើជីកកាយយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន នោះបងប្តឹង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបាន។សូមអរគុណ

លោកបានបន្ថែមទៀតថា តែបើគាត់ជីកមានអាជ្ញាបណ្ណ និងការឯកភាពពី មន្ទីរ បរិស្ថាន និងអាជ្ញាធរស្រុក យកអភិវឌ្ឍន៍ ផ្លូវក្នុងស្រុក និងជាពិសេសគាត់បង់សួយសារជូនរដ្ឋ តាមច្បាប់រ៉ែនៃ ព្រះរាជាណាចក្រកម្ពុជានោះ គាត់មិនខុសទេ។

អង្គភាពយើងបានតបទៅលោក បើយោងទៅតាមអាជ្ញាប័ណ្ណរបស់គាត់គឺបម្រើការគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងជីកកាយដីដែលចាប់ពី ទំហំមួយហិចតា ជម្រៅមិនក្រោមពី ៥ម៉ែត្រ តែលោក ឈឿន ម៉ាណែត យកគ្រឿងចក្រទៅកាយភ្នំធិបតី ដែល ជាសម្បត្តិរបស់រដ្ឋ ដឹកអាចម៍ដីចេញទៅលក់ធ្វើអាជីវកម្មទៅវិញ។

លោក អ៊ាន ឃាង ប្រាប់ថា បើមិនឲ្យកាយដីក្រហមភ្នំធ្វើផ្លូវ តើទៅយកដីក្រហមមក ពីណា ដើម្បីអភិវឌ្ឍន៍ គេមានការថ្លឹងថ្លែង ចង់បានផ្លូវ ត្រូវ អស់ភ្នំ បងយក មួយណា?ចឹងបានគេមានការកំណត់ ឲ្យធ្វើតែផ្លូវប៉ុណ្ណោះ ។បើលក់ក្រៅពីធ្វើផ្លូវត្រូវពិន័យនិង ដកហូតអាជ្ញាបណ្ណ។

ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់បង អ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាមពាក់ព័ន្ធនឹងឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយភ្នំធិបតីនេះលោកបានឲ្យដឹងថាករណីនេះលោកមិនបានទទួលព័ត៌មាននោះទេ.ចាំខ្ញុំពិនិត្យមើល អរគុណ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!