ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ប្រជាពលរដ្ឋសម្ដែងនូវការអបអរសាទរ និងសូមថ្លែងកោតសរសើរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់បង ជាទីគោរពដ៏ខ្ពង់ខ្ពស់.ដែលមានចំណាត់ការទប់ស្កាត់ការជិះកាយភ្នំធិបតីទានពេលវេលា…

ប្រជាពលរដ្ឋសម្ដែងនូវការអបអរសាទរ និងសូមថ្លែងកោតសរសើរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់បង ជាទីគោរពដ៏ខ្ពង់ខ្ពស់.ដែលមានចំណាត់ការទប់ស្កាត់ការជិះកាយភ្នំធិបតីទានពេលវេលា…

(ខេត្តបាត់ដំបង) បើយោកតាមការបង្ហោះតាមគណនី facebook ដែលមានឈ្មោះ ផេង សិទ្ធិ អភិបាលរងខេត្តបាត់ដំបង ដោយមានសំណេរ ក្នុងនាមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ខ្ញុំបានចុះពិនិត្យជាមួយក្រុមការងារជំនាញនៅកន្លែងកាយដីស្ថិតនៅជើងភ្នំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ២០ កក្កដា ២០២៤ ក្រោយអង្គភាពសារព័ត៌មានយើងយកសំណូមពររបស់ប្រជាពលរដ្ឋ គោរពរាយការណ៍ជូនឯកឧត្តម សុខ លូ អភិបាលនៃ គណៈអភិបាលខេត្តបាត់បង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាឲ្យគណៈបញ្ជាការឯកភាពស្រុកនិងខេត្តបាត់ដំបង ចុះទៅពិនិត្យជាក់ស្ដែងដើម្បីទប់ស្កាត់នៅសកម្មភាពការជិកកាយ ភ្នំធិបតី ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋដែលមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង តែការចុះទៅពិនិត្យនិងទប់ស្កាត់ខាងលើនេះមិនទាន់ដឹងថាមានចំណាត់ការផ្លូវច្បាប់យ៉ាងណាទេ.។

បើតាមអង្គភាពសារព័ត៌មានយើងគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តដើម្បីជ្រាបជាព័ត៌មាននោះ អង្គភាពសារព័ត៌មានយើងសូមរាយការណ៍ជូន÷ អុញនោះ!ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋ ត្រូវបានបុគ្គលឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្ម ក្រោមម្ល៉េះអាជ្ញាប័ណ្ណមួយសន្លឹក អាជ្ញាធរ និងជំនាញហាក់គ្មានចំណាត់ការ សង្ស័យមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ!ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជា ភ្នំធិបតី និងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។

មហាជនមានការងឿងឆ្ងល់ថាលោក ឈឿន ម៉ាណែត ស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មកន្លែងផ្សេង ប៉ុន្តែលោកអាចដាក់គ្រឿងចក្រជីកខុសទីតាំងដែលបានស្នើសុំនោះបាន តើច្បាប់អនុញ្ញាតដែរឬទេ.? អ្វីដែលកត់សម្គាល់នោះក្នុងអាជ្ញាប័ណ្ណតម្រូវឲ្យលោក ឈឿន ម៉ាណែត ត្រូវជីករណ្តៅទំហំមិនលើសពី០១ (មួយ) ហិកតា ជម្រៅមិនលើសពី០៥ (ប្រាំ) ម៉ែត្រ តែលោក ឈឿន ម៉ាណែតអាចដាក់គ្រឿងចក្រជីកភ្នំធិបតី ដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម ខណៈអាជ្ញាប័ណ្ណនោះចុះហត្ថលេខាដោយលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង តើអាជ្ញាប័ណ្ណចេញដោយមន្ទីរ៉ែនិងថាមពលខេត្តអនុញ្ញាតឱ្យជីកភ្នំបានដែរទេ.?។

ដោយឡែកនៅក្នុងអាជ្ញាប័ណ្ណរបស់លោក ឈឿន ម៉ាណែត អនុញ្ញាតសម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនេះ តែប៉ុណ្ណោះ តែលោក ឈឿន ម៉ាណែត អាចដាក់គ្រឿងចក្រជិះកាយ ភ្នំធិបតី និងដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម បំពាននិងច្បាប់អនុញ្ញាត។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសុំការបកស្រាយពីលោក ឈឿន ម៉ាណែត ម្ចាស់គ្រឿងចក្រលោកបានប្រាប់ថាលោកគ្មានពេលបកស្រាយទេកំពុងជាប់រវល់។

ដោយឡែកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងបានឱ្យដឹងតាមប្រព័ន្ធវាស់ស្អាត បើជីកកាយយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន នោះបងប្តឹង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបាន។សូមអរគុណ

លោកបានបន្ថែមទៀតថា តែបើគាត់ជីកមានអាជ្ញាបណ្ណ និងការឯកភាពពី មន្ទីរ បរិស្ថាន និងអាជ្ញាធរស្រុក យកអភិវឌ្ឍន៍ ផ្លូវក្នុងស្រុក និងជាពិសេសគាត់បង់សួយសារជូនរដ្ឋ តាមច្បាប់រ៉ែនៃ ព្រះរាជាណាចក្រកម្ពុជានោះ គាត់មិនខុសទេ។

អង្គភាពយើងបានតបទៅលោក បើយោងទៅតាមអាជ្ញាប័ណ្ណរបស់គាត់គឺបម្រើការគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងជីកកាយដីដែលចាប់ពី ទំហំមួយហិចតា ជម្រៅមិនក្រោមពី ៥ម៉ែត្រ តែលោក ឈឿន ម៉ាណែត យកគ្រឿងចក្រទៅកាយភ្នំធិបតី ដែល ជាសម្បត្តិរបស់រដ្ឋ ដឹកអាចម៍ដីចេញទៅលក់ធ្វើអាជីវកម្មទៅវិញ។

លោក អ៊ាន ឃាង ប្រាប់ថា បើមិនឲ្យកាយដីក្រហមភ្នំធ្វើផ្លូវ តើទៅយកដីក្រហមមក ពីណា ដើម្បីអភិវឌ្ឍន៍ គេមានការថ្លឹងថ្លែង ចង់បានផ្លូវ ត្រូវ អស់ភ្នំ បងយក មួយណា?ចឹងបានគេមានការកំណត់ ឲ្យធ្វើតែផ្លូវប៉ុណ្ណោះ ។បើលក់ក្រៅពីធ្វើផ្លូវត្រូវពិន័យនិង ដកហូតអាជ្ញាបណ្ណ។

ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់បង អ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាមពាក់ព័ន្ធនឹងឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយភ្នំធិបតីនេះលោកបានឲ្យដឹងថាករណីនេះលោកមិនបានទទួលព័ត៌មាននោះទេ.ចាំខ្ញុំពិនិត្យមើល អរគុណ។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយមួលបង្កាច់ ឬជាន់ពន្លិច ដែលបណ្ដាញសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!