ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ដែលបង្កផលប៉ះពាល់ស្រុកចំនួន០២ នៅខេត្ដបាត់តំបង..

លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ដែលបង្កផលប៉ះពាល់ស្រុកចំនួន០២ នៅខេត្ដបាត់តំបង..

បាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ និងផលបះពាល់នៅក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។

ការអញ្ជើញចុះពិនិត្យស្ថានភាពទឹកនេះ លោក សុខ លូ បានពិនិត្យមើលស្ថានភាពទូទៅ ជាក់ស្តែងមាន៣ចំណុចគោលដៅ ក្នុងនោះមានចំណុចទំនប់ទឹកពហុបំណងសេកសក ស្ថិតនៅក្នុងភូមិសេកសក ដែលជាអាងស្តុកទឹក មានទ្វារទឹកសម្រាប់បញ្ចៀសទឹកជំនន់ និងសម្រាប់ស្រោចស្រពដីស្រែពលរដ្ឋនៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ដោយមានមន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរាយការណ៍ថា នាប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្រ្តស្រុកសំឡូត មានភ្លៀងច្រើនបានហក់ឡើងពេញផ្ទៃស្ទឹងសង្កែ ហើយបានក៏ដក់ទឹកតាមដងផ្លូវមួយចំនួនតូចប៉ុណ្ណោះ។

ឯកឧត្តមបានបន្តថា ទឹកភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នា ដែលបានហក់ឡើង តែមិនទាន់បានពេញស្ទឹងផង លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទឹកស្ទឹងក៏បានស្រកទៅវិញជាបណ្តើរៗ មិនមានអ្វីគួរឲ្យព្រួយបារម្មណ៍ឡើយ។ ទោះជាទឹកស្ទឹងបានស្រកហើយក៏ដោយ តែដើម្បីចុះពិនិត្យដល់មូលដ្ឋានជាក់ស្តែងផង លោក សុខ លូ ក៏បានបន្តចុះពិនិត្យទីតាំង២កន្លែងបន្តទៀតមាន៖

១៖ ស្ពានដាច់១កន្លែង ដោយសារទឹកភ្លៀងនៅចំណុចអូរ៥៨ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលទីតាំងស្ពានតូចក្នុងភូមិនេះ ពេលរដូវទឹកភ្លៀវឡើងហូរកាត់ តែងតែដាច់រៀងរាល់ឆ្នាំ ក្រោយដាច់ផ្លូវនេះប្រជាពលរដ្ឋ តែងតែមានឈើសន្លឹកក្រាស់ ២ដុំបម្រុងទុក សម្រាប់កល់ធ្វើជាស្ពាន ជូនពលរដ្ឋដើរឆ្លងកាត់បណ្តោះអាសន្ន ទំរាំផុតរដូវទឹកឡើងទើបធ្វើស្ពានថ្មី សម្រាប់ប្រើប្រាស់វិញ)។

២៖ ចុះពិនិត្យទឹកស្ទឹងនៅចំណុចស្ពានយោល ស្ថិតក្នុងភូមិតតោក ឃុំតតោក ស្រុកសំឡូត ដោយពិនិត្យឃើញមិនមានអ្វីប៉ះពាល់ឡើយ។

លោកក៏បានអំពានាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ននារដូវភ្លៀងនេះ និងផ្តាំផ្ញើថាបើមានគ្រោះថ្នាក់ធម្មជាតិអ្វីកើតឡើងជាយថា ហេតុណាមួយ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលដល់ក្រុមការងារមូលដ្ឋាមចុះជួយបានទាន់ពេលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានជម្រាបជូនទៀតថា ក្នុងរដូវភ្លៀងនេះផងដែរ សូមបងប្អូនមេត្តា រក្សាថែទាំសុខភាពខ្លួន និងកូនចៅ ការពារកុំមានជម្ងឺគ្រុញចាញ់ និងគ្រុនឈាម និងជម្ងឺផ្សេងៗទៀតនារដូវវស្សានេះ៕ 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!