ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អភិបាលខេត្តកំពង់ស្ពឺ គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានា

អភិបាលខេត្តកំពង់ស្ពឺ គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានា

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាព និងឱ្យសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។

លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើមលើផ្ទៃដីបម្រុងរបស់ស្រុក ថ្ងៃទិវា៩កក្កដា ដែលប្រព្រឹត្តឡើងនៅក្នុងស្រុកសាមគ្គីមុនីជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ឡូហ្គោតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោត ស្ថិតនៅកណ្តាលទីរួមខេត្ត។ ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចស្ទឹងព្រែកត្នោត ត្រូវដាំដើមត្នោតឱ្យបានច្រើនដើមនៅអមដងស្ទឹងនេះ។

លោកអភិបាលខេត្តបានបន្ថែមថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះនេះទេ ត្រូវដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមនៅអមតាមបណ្តាផ្លូវសំខាន់ៗពិសេសផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិនានា ប្រយោជន៍ស្តារឡើងវិញនូវដើមត្នោត និងលើកកម្ពស់សោភ័ណភាពនៃដើមត្នោតសត្តសញ្ញាណនៃជាតិខ្មែរផងដែរ។ ទន្ទឹមនោះ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ក៏ត្រូវបំផុសឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមដាំឱ្យបានម្នាក់យ៉ាងតិចមួយដើម និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិក្នុងមួយសប្តាហ៍ជិត៤ម៉ឺននាក់មកលេងកម្សាន្ត។ នៅថ្ងៃអនាគតភ្ញៀវទេសចរណ៍នឹងមានការកើនឡើងទ្វេរដង គ្រាដែលធម្មជាតិនៃដើមត្នោតនិងដើមឈើលម្អរផ្សេងៗទៀតចម្រើនវ័យ បញ្ចេញនូវសម្រស់ផ្កាភ្ញី និងម្លប់ត្រឈៃគួរជាទីទាក់ទាញ។ ពេលនោះទេសចរណ៍ និងពោលសរសើរពីសម្រស់នៃខេត្តកំពង់ស្ពឺ ហើយប្រជាពលរដ្ឋ នឹងមានជីវភាពប្រសើរឡើង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!