ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

មន្រ្ដី​ភូមិបាល​ និង​សុរិយោដី​ ឈ្មោះ​ វ៉ន​ ចេក​ ធ្វើ​ការនៅកន្លែងណាឱ្យប្រាដក​ទៅ មានឈ្មោះ​បំរេី​ការងារ​ នៅ​ស្រុក​អង្គស្នួល​ តែខ្លួន​មក​ធ្វើសកម្មភាព​ នៅស្រុកស្អាងរាប់ឆ្នាំ​ ដូចជាចំឡែក..!

មន្រ្ដី​ភូមិបាល​ និង​សុរិយោដី​ ឈ្មោះ​ វ៉ន​ ចេក​ ធ្វើ​ការនៅកន្លែងណាឱ្យប្រាដក​ទៅ មានឈ្មោះ​បំរេី​ការងារ​ នៅ​ស្រុក​អង្គស្នួល​ តែខ្លួន​មក​ធ្វើសកម្មភាព​ នៅស្រុកស្អាងរាប់ឆ្នាំ​ ដូចជាចំឡែក..!

កណ្តាល​៖ ប្រជាពលរដ្ឋ​ រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដាក់​កាងើយឆ្ងល់ ហេីយ​លេីកតាំងជាសំនួរថា​ តេីលោក​ វ៉ន ចេក មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញ​ភារកិច្ច​នៅកន្លែងណាឱ្យពិតប្រាកទៅ​?

ប្រភព​ពីប្រជាពលរដ្ឋ​ បានប្រាប់​ឱ្យ​ដឹងថា​ ដោយសារតែមួយរយៈកាល​ កន្លងមកនេះ​ ហាក់មានភាពចម្រុងចម្រាស់​ លេីបញ្ហាដីធ្លីជាច្រើនកន្លែង​ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុង​នោះមានដូចជា​ ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម​ គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ​ ជាការគួឱ្យ​កត់សម្គាល់​។

បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល​ និងសុរិយោដី​ ស្រុកអង្គស្នួល បានឱ្យ​ដឹងថា ឈ្មោះ វ៉ន ចេក គឺជាមន្ត្រី​ ភូមិបាល​ និង​សុរិយោដី​ បំពេញ​កាតព្វកិច្ច​នៅក្រុងអង្គស្នួល ត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារ​ នៅស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល ហើយ​រូបលោកពុំបានដឹងនោះទេថា លោក​ វ៉ន ចេក មានលិខិតចាត់បេសកកម្ម​ ឬមិនមាននោះទេ​ក្នុង​បច្ចុប្បន្ន​នេះ​ បេីតាមតែដឹង​ គឺគេបានចាត់ឱ្យ​ គាត់​ទៅ កាលដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា នៅជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មកម្ល៉េះ។

មហាជននៅតែមានចិត្តកេីតឆ្ងល់​ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល​ និង​សុរិយោដី​ ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមាន​សមត្ថភាព​ធ្វើការមែនឬទេ បានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រី មកពី​ស្រុកអង្គស្នួល​ ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?

ប្រជាពលរដ្ឋបានបន្តថា ទោះបី​ជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេ
សង្តេតឃើញដូចជាមានលិខិតបញ្ជា​បេសកកម្ម​ ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទ អំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។ ក៏ប៉ុន្តែហេតុអីបានជា ឈ្មោះ វ៉ន ចេក ឱ្យ​ទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល​ បានរហូតដល់រាប់ឆ្នាំ​ ដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញ​ ដូច្នេះ​អញ្ចឹង​? ។

មហាជនបានដាក់កាសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង​ ខេត្ត​កណ្ដាល​ កំពុងត្រូវប៉ាន់ទេដឹង បានជា លោក វ៉ន ចេក សុខចិត្ដ​សម្ងំទីនោះ​ បានយូបែបនេះ? ឬមួយ លោក​ វ៉ន ចេក មានអ្វី​បិទបាំង​ មិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង? ។

បេីតាម​ប្រភព​ពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា ចាប់តាំងពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង​ គេបានឃើញ​ លោក​ វ៉ន​ ចេក​ តែងតែធ្វេីការវាស់វែងដីធ្លី​ ឱ្យជាន់ឈ្មោះគ្នា​ លេីទីតាំងដីតែមួយកន្លែង​ បង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលដីរបស់ពួកគាត់​ គឺកំពុងគ្រប់គ្រង​ និងបានធ្វេីការអាស្រ័យផលជាយូឆ្នាំមកហើយ​ ពោលពុំដែលមានបញ្ហាអ្វីនោះទេ ទើបតែពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋ​ចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា​ មិនចេះចប់មិនចេះហើយទាល់តែសោះ​ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ​ មានការលំបាក​ ក្នុង​ការទទួលបានប្លង់កម្មសិទ្ធិ​ស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ ។

ជុំវិញករណីចុះផ្សាយខាងលើនេះ​ អង្គភាពយើងខ្ញុំ រងចាំទទួលការស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ពន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!