(កំពង់ស្ពឺ) ÷ កាលពីថៃ្ងទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចំរុះ ដឹកនាំដោយ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ បានចុះពិនិត្យនិងធ្វេីការរុះរេី របងព័ទ្ធដី រោងចាំដី និងសំណង់អាណាធិបតេយ្យសង់រំលោភយកដីធ្វេីជាកម្មសិទ្ធ នៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ “គីរីរម្យ” ចំណុចនាគព័ន្ធ ចំណុចអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នក្រុមអាណាធិបតេយ្យមួយចំនួនតែងតែលួចធ្វេីសកម្មភាពទន្រ្ទានយកដីធ្វេីជាកម្មសិទ្ធដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវច្បាប់នោះឡេីយ គឺបានគៀងគរពលរដ្ឋមួយចំនួនមកពីរតំបន់ឆ្ងាយនិងផ្ដល់លុយដោយការកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពីរសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ។
អនុវត្តន៍គោលការណ៍ច្បាប់ គណៈបញ្ជាការឯកភាពខេត្ដ បានធ្វេីការរុះរេីរបងព័ទ្ធយកដី រោងចាំដី និងសំណង់អាណាធិបតេយ្យបានមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វេីការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ ត្រូវតែបញ្ឍប់សកម្មភាពដោយការពិចារណាគឹតគូរអំពីបញ្ហាការអនុវ្ដន៍ច្បាប់នាំឲ្យមានពិរុទ្ធភាព មកលេីខ្លួននិងក្រុមគ្រួសារ ផលប្រយោជន៍ បានអ្នកដទៃ ៕