ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

មន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកឈើដុល ទាលុយរាប់រយដុល្លារ ជាថ្នូរនិងការដោះលែង ពលរដ្ឋថារថយន្តដឹកឈើនិងរថយន្តដឹកធ្យូងជាច្រើនគ្រឿងទៀតមិនបង្ក្រាប ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ..!(វគ្គ១)

មន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកឈើដុល ទាលុយរាប់រយដុល្លារ ជាថ្នូរនិងការដោះលែង ពលរដ្ឋថារថយន្តដឹកឈើនិងរថយន្តដឹកធ្យូងជាច្រើនគ្រឿងទៀតមិនបង្ក្រាប ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ..!(វគ្គ១)

ខេត្តកំពង់ស្ពឺ៖ កាលពីកន្លងទៅឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង និងបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។

បើតាមប្រភពបែកធ្លាយមកថា កាលពីយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មន្ត្រីបរិស្ថានប្រចាំការនៅចំណុច ស្នាក់ការ តេទឹកពុះ ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាប គោយន្តកន្ត្រៃដឹកឈើដុល ចំនួន៣គ្រឿង យកមករក្សាទុក នូវស្នាក់ការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ក៏ប៉ុន្តែការបង្ក្រាបគោយន្តខាងលើនេះធ្វើឡើងមិនទាន់បានបាត់ស្ងៀមផ្សែងម៉ាស៊ីនគោយន្តផង ក៏ធ្វើការដោះលែងវិញជាថ្នូរនិងលុយរាប់រយដុល្លារអាមេរិក ដែលផ្ទុយទៅនិងបទបញ្ជារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ មានការចាប់អារម្មណ៍នោះគឺជារៀងរាល់ថ្ងៃ យប់មានរថយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង រថយន្តដឹកអុសការ៉េ ជាច្រើនគ្រឿងធ្វើចរាចរណ៍ឆ្លងកាត់ស្នាក់ការរងតេទឹកពុះ និងឆ្លងកាត់ដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ នៅខាងលិចរង្វង់មូលផ្សារកន្តួតជាច្រើនគ្រឿង មិនដែលឃើញមន្ត្រីជំនាញចាប់ឬបង្ក្រាបទាល់តែសោះ ឬមួយក៏ក្រុមរថយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង រថយន្តដឹកអុសការ៉េ ទាំងអស់នោះបង់លុយជាប្រចាំ ឬបង់លុយជាខែទើបដំណើរការបានរលូនបែបនេះ?។

បើតាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា÷ការបង្ក្រាបគោយន្តកន្ត្រៃដឹកប្រភេទឈើដុលចំនួន៣គ្រឿង ទាំងយប់នេះធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីបរិស្ថានដែលចុះអនុវត្តតាមផ្លូវច្បាប់។ ប៉ុន្តែពួកគាត់ឆ្ងល់ថាការបង្ក្រាបនេះធ្វើបានតែមួយចំអិនកំពឹស(មួយដង្ហើមចង្រិត)តែប៉ុណ្ណោះ ក៏ត្រូវបានដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះទៅវិញជាថ្នូរនិងលុយរាប់រយដុល្លារឯណុះ។

បើយោងតាមម្ចាស់គោយន្តបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថា កាលពីយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ពូកគាត់ដឹកឈើប្រភេទឈើដុល (ហៅឈើគ្រាក់)បន្តិចបន្តួច ត្រូវបានកម្លាំងមន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្ត យកមកទុកនៅស្នាក់ការរង តេទឹកពុះ និងទាលុយពូកគាត់ក្នុងមួយគោយន្តចំនួន១លានរៀល ជាថ្នូរនិងការដោះលែងគោយន្តដឹកឈើនោះវិញ។

ម្ចាស់គោយន្តបានបន្តទៀតថា ពួកគាត់គ្មានលុយនោះទេ ហើយពួកគាត់បានសុំអង្វរ ក ស្ទើរ តែទន់ខ្លួនអស់ជាច្រើនម៉ោងដើម្បីសុំគោយន្តវិញ ប៉ុន្តែមន្ត្រីបរិស្ថាន បានទារលុយពួកគាត់ក្នុងគោយន្តមួយ ៨០ម៉ឺនរៀល រហូតមកដល់រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គោយន្តដែលមន្ត្រីបរិស្ថាន ចាប់បង្ក្រាបនោះត្រូវបានដោះលែងវិញហើយ ដោយម្ចាស់បានចំណាយលុយក្នុងមួយនាក់ៗ ៨០ម៉ឺនរៀលតាមការទាមទាររបស់មន្ត្រីបរិស្ថាន។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងបានផ្ញើសារតាមប្រព័ន្ធ តេឡេក្រាមទៅលោក ស៊ុន សុលាង ប្រធានការិយាល័យស្ដីទីនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីសុំការបកស្រាយបំភ្លឺបន្ថែមឃើញលោកចូលមើលហើយមិនមានការឆ្លើយតប។

ដោយឡែកលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាម និងស្នើសុំលោកជួយបញ្ជាក់បន្ថែមជុំវិញការលើកឡើងខាងលើនេះ ឃើញលោកចូលមើលហើយ តែលោកមិនបានបកស្រាយអ្វីទេ។

ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់កម្លាំងអធិការកិច្ច បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើមន្ត្រីបរិស្ថានប្រចាំការនៅស្រុកឱរ៉ាល់ ដែលបានទាលុយពីម្ចាស់គោយន្តដឹកជញ្ជូនប្រភេទឈើដុលជាថ្នូរនិងការដោះលែង ដោយមិនបានអនុវត្តតាមផ្លូវច្បាប់ឲ្យបានតឹងរឹងនោះផង។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារពីប្រជាពលរដ្ឋជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយលោកបានជ្រាប! និងនាំសារ ឬដំណឹងពីប្រមុខថ្នាក់ដឹកនាំឱ្យប្រជាពលរដ្ឋបានដឹង និងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយ មួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័នណាមួយឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕(នៅមានត)

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!