ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ក្រុមហ៊ុន ថាប់ រស្មី ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-Newscom បានធ្វើការបង្ហោះផ្សព្វផ្សាយ ក្នុងរូបភាពចោទប្រកាន់មកលើក្រុមហ៊ុន ថាប់ រស្មី )…….!

ក្រុមហ៊ុន ថាប់ រស្មី ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-Newscom បានធ្វើការបង្ហោះផ្សព្វផ្សាយ ក្នុងរូបភាពចោទប្រកាន់មកលើក្រុមហ៊ុន ថាប់ រស្មី )…….!

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន ថាប់ រស្មី មានកិត្ដិយសសូមជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ   មេត្ដាជ្រាបថា៖ ជំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com មានចំណងជើងថា «កសិករយ៉ាប់ហើយបើចឹងនោះក្រុមហ៊ុនថាប់រស្មី (ឧកញ៉ាណាន់) នៅខេត្ដបន្ទាយមានជ័យ មានអំណាចធំម្លេសចាប់បង្ខំពលរដ្ឋដឹកគោ ក្របី លក់ដូរតិចតួច បង់លុយរាប់លាន ខណៈក្រុមហ៊ុនមានតែច្បាប់នាំគោ ក្របីពីថៃ តាមច្រករបៀងអូរបីជាន់ ទៅវៀតណាម តែធាតុពិតគឺ..» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ។

នេះតាមការចុះផ្សាយដោយគ្មានមូលដ្ឋាន និងគ្មានប្រភពច្បាស់លាស់ របស់គណនីហ្វេសប៊ុកខាងលើ ជាការមូលបង្កាច់បង្ខូចនូវ សេចក្ដីថ្លៃថ្នូរ និងកិត្ដិយស របស់ក្រុមហ៊ុន និងលោកឧកញ៉ា យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បង្កឱ្យមានការយល់ច្រឡំ។

ជាក់ស្ដែងសាវតានៃអង្គហេតុ កាលពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៤ ក្នុងនាមក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវលើការនាំឆ្លងកាត់-នាំចេញសត្វគោ ក្របី បានទទួលដំណឹងថា មានការនាំចូល សត្វគោ ក្របី ខុសច្បាប់ តាមច្រករបៀងស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ក្រុមហ៊ុនបានធ្វើសេចក្ដីរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីគយ ដើម្បីធ្វើការទប់ស្កាត់ការនាំចូល សត្វ ដោយគ្មានច្បាប់អនុញ្ញា ដែលជាបទល្មើសផ្ទុយពីច្បាប់លើការគ្រប់គ្រងនាំចូលសត្វគ្រប់ប្រភេទ។

ក្រោយពីបានធ្វើសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន ព្រះរាជ្ញារងខេត្ដបន្ទាយមានជ័យ មន្ដ្រីគយ កងរាជអាវុធហត្ថ ពេទ្យសត្វ និងមន្ដ្រីនគរបាល បានធ្វើការចុះអនុវត្ដ និងបង្ក្រាបទាន់ពេលនៅនឹងកន្លែង ហើយបានចាត់វិធានការទៅតាមផ្លូវច្បាប់ បង់ពន្ធជូនរដ្ឋស្របតាមនីតិវិធី។
ចំពោះខ្លឹមសារ ដែលធ្វើការចុះផ្សាយជាព័ត៌មាន មានចរិតមូលបង្កាច់ ផ្ទុយទៅនឹងទិដ្ឋភាពពិត ដោយបានចោទប្រកាន់ថា លោកឧកញ៉ា ធ្វើការទាមទារលុយពីប្រជាពលរដ្ឋ ៥លាន-១០លាន រៀល នោះ គឺជាព័ត៌មានដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់នោះទេ។

សូមអង្គភាព គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com មេត្ដាពិនិត្យ និងធ្វើការកែសម្រួល នូវខ្លឹមសារ និងអត្ថបទព័ត៌មានដែលបានចុះផ្សាយឡើងវិញ ក្នុងករណី មិនព្រមធ្វើការកែសម្រួលខ្លឹមសារ រាល់អត្ថបទដែលបានចុះផ្សាយដូចករណីខាងលើនេះទេ ក្រុមហ៊ុន ថាប់ រស្មី នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ក្នុងអំឡុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីប្រកាសសេចក្ដីបំភ្លឺនេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!