ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជាង១០គ្រួសារ ដែលរស់នៅក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានចោទអាជ្ញាធរ និងជំនាញពាក់ព័ន្ធថាបានឃុបឃិតគ្នាយកដីរបស់ពួកគាត់ទំហំជិត៤០ហិកតា ដែលបានកាន់កាប់អាស្រ័យផលជាយូរឆ្នាំណាស់មកហើយនោះ ដាក់គ្រឿងចក្រឈូសឆាយធ្វើជាទីលានចាក់សំរាម ហើយនៅសេសសល់លុយយកលុយដាក់ហោប៉ៅ ដោយមិនមានធ្វើការដោះស្រាយគោលនយោបាយអ្វីឱ្យប្រជាពលរដ្ឋ ទាំង១០គ្រួសារនោះឡើយ។
បើយោងតាមប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងដីទីលានចាក់សំរាមដែលមានទំហំជិត៤០ហិកតាជាង មានការពាក់ព័ន្ធជាមួយបងប្អូនប្រជាពលរដ្ឋជាង១០គ្រួសារ ដែលរស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុក ត្បែងមានជ័យ នឹងបានអាស្រ័យផលជាយូរឆ្នាំណាស់មកហើយលើទីតាំងដីនោះ។ បច្ចុប្បន្នរដ្ឋបាល ស្រុកត្បែងមានជ័យ បានដាក់គ្រឿងចក្រធ្វើការឈូសឆាយយកទៅធ្វើជាទីលានចាក់សំរាមរបស់ស្រុកទៅវិញ។ ទង្វើររបស់អាជ្ញាធរធ្វើនេះ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថានឹង មានការឃុបឃិតគ្នារវាងអាជ្ញាធរស្រុកជាមួយជនខិលខូចឆ្លៀតឱកាសក្នុងការកេងចំនេញដើម្បីផលប្រយោជន៍បក្ខពួកនិយម។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានបង្ហើបឱ្យដឹងថា ដីទីលានចាក់សំរាមបានក្លាយទៅជាដីរបស់ក្រុមឆ្លៀតឱកាសមួយចំនួន យកគ្រឿងចក្រទៅឈូសឆាយដោយពុំមានការហាមឃាត់ពីសំណាក់អាជ្ញាធរស្រុកត្បែងមានជយ័ឡើយ ។
ជាមួយគ្នានេះ លោក យ៉ាន់ ប៊ុនសឿង នាយការិ
យាលយ័ដែនជម្រកសត្វព្រៃព្រះរការ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះថា ទីតាំងដីទីលាន ចាក់សំរាមមានទំហំតែជិត២០ហិកតាតែប៉ុណ្ណោះ ដែលបានប្រជុំឯកភាពគ្នាទទួលស្គាល់ដោយស្ថាប័នជំនាញនឹងអាជ្ញាធរស្រុកត្បែងមានជ័យ មានទីតាំងស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។
ចំណែកលោក នុត សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ស្រុកត្បែងមានជ័យនិងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុកពាក់ព័ន្ធនឹងដីខាងលើបលោកអោយទៅសួរលោក សុខ ចាន់មុន្នីរិទ្ធ ទៅហើយក៏បិទទូរសព្ទបាត់ទៅ។
ដោយឡែក លោក សុខ មុន្នីរិទ្ឋិ អភិបារងស្រុកត្បែងមានជយ័ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃនេះដែរថា ដីចាក់សំរាមមានទំហំជិត៣០ហិកតា ជាដីរបស់រដ្ឋត្រៀមទុកសម្រាប់ពង្រីកធ្វើអ្វីផ្សេងៗទៀត តែត្រង់ថាដីនោះត្រូវបានគេឈូសឆាយយកធ្វើអ្វីលោកមិនបានដឹងទេ។
ទីតាំងដីចាក់សំរាម បើសិនអាជ្ញាធរស្រុកត្បែងមានជយ័ នៅតែបណ្តែតបណ្តោយអោយជនឆ្លៀត ឱកាសធ្វើព្យុះធ្វើភ្លៀងបែបនេះច្បាស់ណាស់ថានឹងក្លាយជាដីកម្មសិទ្ឋឯកជន ថ្ងៃក្រោយទោះចង់បង្ក្រាបក៍ឥតប្រយោជដែរ ព្រោះអង្ករក្លាយទៅជាបាយទៅហើយ ។
តាមការអះអាងរបស់ប្រជាពលរដ្ឋថាទីលានចាក់សំរាមមាន៤០ហិកតាតែអាជ្ញាធរស្រុកត្បែងមានជ័យថាមាន៣០ហិកតាចំណែកមន្ត្រីបរិស្ថានថាមាន២០ហិចតាតាមការបញ្ជាក់ខាងលើនេះគឺខុសគ្នាទាំងស្រុង។តាមការសង្ស័យរបស់ប្រជាពលរដ្ឋថាមានអីលាក់បាំងនៅពីក្រោយខ្នងហើយមើលទៅ។បានជានិយាយខុសគ្នាទាំងស្រុងរវៀងប្រជាពលរដ្ឋនិងមន្ត្រីសាលាស្រុកនិងមន្ត្រីបរិស្ថានយ៉ាងដូច្នេះ។
ករណីទីតាំងដីទីលានចាក់សំរាមខាងលើមានតែឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារទេ ដែលអាចប្រើកណ្តាប់ដៃដែកបង្ក្រាបជនឆ្លៀតឱកាសនេះបានបើបណ្តែតបណ្តោយច្បាស់ណាស់ក្រុមជនខិលខូចដែលលួចឃុបឃិតគ្នាជាប្រព័ន្ធនោះ បំផ្លិចបំផ្លាញដីរបស់រដ្ឋជាក់ជាមិនខានឡើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័ ប្រសិនបើយល់ថាការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះមិនពិត ឬមានឯកសារណាមួយបញ្ជាក់មកនោះអអង្គភាពសារព័ត៌មានយើងនឹងចុះផ្សាយបំភ្លឺជូនដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕