ព្រះវិហារ÷ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាដីនៅចំណុចព្រៃម្លោងស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែនក្លាយជាសាច់ជ្រូក ៣ ជាន់របស់ឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធា ដឺបេពាក់សក្តិ៣ នៅភូមិភាគ ៤ម្នាក់បានប្រើអំណាចនិងនិងតួនាទីកាប់រុករៀនទន្ទ្រានដីសហគមន៍ជាច្រើនហិចតាដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះហៀត អុល នឹងឈ្មោះគៀង តាមការបញ្ជាក់របស់ឈ្មោះហៀត អុលបានឲ្យដឹងថាដីនៅចំណុចព្រៃម្លោងក្នុងភូមិក្ដាក់ឃុំភ្នំត្បែងស្រុកគូលែនគាត់ពិតជាបានទិញពីឈ្មោះក្រូច ប៊ុន គីមពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិចតាកន្លះក្នុងមួយហិចតាគាត់បានទិញតម្លៃ ១៣០០ដុល្លារ។ ហើយលោកបានបន្តទៀតថាការទិញលក់នេះមានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ ហើយគាត់បានបន្តទៀតថាលោក ក្រូច ប៊ុន គីមសន្យានិងកាត់ប្លង់ជូនលោក។
បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីអ្នកទៀតឈ្មោះលោក គៀងបានឱ្យដឹងថាដីនៅចំណុចខាងលើគាត់ក៏បានទិញពីឈ្មោះក្រូច ប៊ុន គីមជាមន្ត្រីដឺបេម្នាក់នេះដែរ។ លោកក៏បានបន្តទៀតថាដីដែលលោកទិញមានចំនួន ៧ហិតាក្នុងមួយហិចតាមានតម្លៃ ១៥០០ដុល្លាហើយធនាវ៉ៃព្រៃមួយស្អាតឱ្យ។
បើយោងតាមប្រភពបានបន្តទៀតថា មិនតែប៉ុណ្ណោះលោក ក្រូច ប៊ុនគីមជាមន្ត្រី ដឺ បេពាក់សក្តី៣បម្រើការងារនៅភូមិភាគ ៤ ម្នាក់នេះ។ មិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេថែមទាំងប្រើអំណាចមកលើប្រជាពលរដ្ឋទៅរំលោភយកដីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកជាច្រើនកន្លែងផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាដីដែលពួកគាត់អាស្រ័យផលនោះសុទ្ធតែមានឯកសារនឹងមានសលាកបត្រទៀតផង។រឿងខាងលើនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាស្រុកគូលែនជាច្រើនដងផងដែរ តែលោកក្រូច ប៊ុន គីមមិនបានចូលខ្លួនដោះស្រាយនោះទេគឺឲ្យប្រពន្ធអ្នកមកដោះស្រាយទៅវិញ។
ជាក់ស្ដែងថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែនបានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោងចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើលោកក៏បានបញ្ជាក់ទៀតថាដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែនពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន។
យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣០ ចុះថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤។នេះតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់ឈ្មោះលោកក្រូចប៊ុនគីមជាមន្ត្រីដឺបេម្នាក់នេះពីបទកាន់កាប់ដីព្រៃឈួសឆាយនិងលក់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។
យោងតាមមាត្រា ៩៧កថាខណ្ឌមួយចំណុច ៦នៃច្បាប់ព្រៃឈើនិងមាត្រា ២៥៩នៃភូមិបាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះក្រូច ប៊ុនគីម នៅថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២៤តាមដីកាសម្រេចឲ្យឃុំខ្លួន។នៅពន្ធនាគារខេត្តព្រះវិហារ៕