ខេត្តសៀមរាប៖ កក្រើកខេត្តទៀតហើយ ក្រុមមេឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ឈ្មោះ ហ៊ុល ឈ្មោះ ចាន់ ណា ឈ្មោះខេង ដឹកជព្ជួានឈើលេខ២មិនញញើតច្បាប់ អាជ្ញាធរមានសម្ថតកិច្ច ជំនាញ រដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌ អសម្ថតភាពក្នុងការបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើស។
បើយោងតាមប្រភពៈពីពលរដ្ឋបានអោយក្រុមអ្នកសារព័ត៍មានយើងដឹងនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២០នេះថានៅក្នុងទឹកដីខេត្តសៀមរាបបានស្ងាត់មួយរយៈកន្លងមកដោយសារតែក្រុមឈ្មួញទាំងនោះខ្លាចជំម្ងឺ កូវីដ ១៩ទើបមិនហ៊ានរកស៊ីដឹកជព្ជួានឈើ។
តែមកដល់ពេលបច្ចុប្បន្ននេះក្រុមឈ្មួញគ្រោៈៗ ឈ្មោះ ហ៊ុល ឈ្មោះចាន់ ណា ឈ្មោះខេង និងឈ្មួញផ្សេងទៀតចាប់ផ្ដើមដឹកឈើកក្រើកវិញហើយ មិនឃើញមានមន្រ្តីអាជ្ញាធ មានសម្ថតកិច្ច ជំនាញ់រដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើមិនហ៊ានធ្វើការបង្រ្កាបទាល់តែសោះ។
ប្រភពៈដដែលបានបព្ជាក់បន្ថែមថា មន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌប្រហែលជាត្រូវថ្នាំសន្ដំក្រុមឈ្មួញអស់ទៅហើយ ទើបបានជាក្រុមឈ្មួញទាំងនេះអាចដឹកជព្ជួានឈើចូលមកចែកចាយតាមដេប៉ូក្នុងខេត្តបានយ៉ាងរលូនមិនមានអ្នកបង្រ្កាប។
ជុំវិញករណីខាងលើនេះ លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៍យើងយ៉ាងជាក់លាក់ថាមន្រ្តីរបស់លោកតែងតែបង្រ្កាបបទល្មើសមិនដែលឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសខុសច្បាប់នោះទេ ហើយក៍មិនដែលដើរជំរិតទាលុយពីឈ្មួញនិងពលរដ្ឋដឹក អុស ដឹកគ្រោៈ ដែរ វាជារឿងមិនពិត។
សូមបព្ជាក់ផងដែរថា កាលពីថ្ងៃទី ៧ ខែ កក្កដានេះ ពលរដ្ឋអ្នកដឹកគ្រោៈបានបព្ជាក់ថា ពួកគាត់បានចូលទៅបង់លុយជូន មេព្រៃ នៅសង្កាត់កន្ទួតខ្នាក្រៅក្នុងមួយឡានកែច្នៃចំនួន១០មឺុនរៀល បង់អោយ លោក សេង លន ឬ ហៅថា តាលីម តាលន។
ពលរដ្ឋកំពុងតែរងចាំមើលថា.ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានសម្ថតភាពក្នុងការទប់ស្កាត់បង្រ្កាប ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ដែរទេ.?ឬមួយឯកឧត្ដម អភិបាលខេត្តសុខចិត្តបណ្ដែរបណ្ដោយអោយក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញ់ព្រៃឈើដែលជាធនធានធម្មជាតិបន្តទៀត ទាល់តែព្រៃឈើវិនាសសាបសូន្យទើបឯកឧត្ដមមើលឃើញ៕