កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសក រាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៃពិធីបុណ្យភ្ជំបិណ្ឌកាន់បិណ្ឌទី១០ ឯកឧត្តម ម៉ម ទ្បេងយានី និងលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម សុខ ប៊ន តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងលោកអភិបាលស្រុកឱរ៉ាល់ និងមន្ត្រីរាជការ ក្រោមឱវាទ លោកមេឃុំ ព្រមទាំងសប្បុរសជន បាននាំយកនូវចង្ហាន់ភេសជ្ជៈ និងបច្ច័យចំនួន ទៅវេរប្រគេនជូនព្រះសង្ឃគង់នៅវត្ត កោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា÷ ការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ គឺដើម្បីចូលរួមលើកស្ទួយទាំងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងន័យការកសាងសមិទ្ធផលនានាក្នុងវត្ត ពិសេសព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងគង់វង្សជាយូរអង្វែងតទៅ។ ហើយពិធីកាន់បិណ្ឌភ្ជុំនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ដែលបងប្អូនកូនចៅចេញទៅរកស៊ីជួញដូរក្រៅស្រុក បានជួបជុំនៅស្រុកកំណើតរបស់ខ្លួន។
ហើយពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌផងដែរ៕