ទាន់ហេតុការណ៍
ឯកឧត្ដម​ ង៉ូវ​ បូរីណា​ នាំយក​ថវិកា​ ៣០លានរៀល​ ឧបត្ថម្ភ​ជូន​ចំណុះ​ទូង(ង)​ ចំនួន​ ០៦​ ទូក​ មក​ពីខេត្ដ​ត្បូងឃ្មុំ​... - ល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងកំពុងតែបើកលេងផ្គើនទៅនឹងអនុសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត ខណៈលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មិនហ៊ានចុះបង្ក្រាប សង្ស័យខ្លាចបាត់ប្រយោជន៍..!! - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ - ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង.... - ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35 - ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ - គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា - នគរបាលស្រុកសំរោងទងឃាត់ក្រុមជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន - ការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ - នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់..

ប្រជាពលរដ្ឋចំនួន០២ភូមិ ក្នុងឃុំខ្ទុំ ក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អញ្ជើញសង្កេតមើលការបិទផ្សាយឯកសារជាសាធារណៈការវិនិច្ឆ័យជូនម្ចាស់ដីដែលបានចុះបញ្ជីមានលក្ខណះជាប្រព័ន្ធ

ប្រជាពលរដ្ឋចំនួន០២ភូមិ ក្នុងឃុំខ្ទុំ ក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អញ្ជើញសង្កេតមើលការបិទផ្សាយឯកសារជាសាធារណៈការវិនិច្ឆ័យជូនម្ចាស់ដីដែលបានចុះបញ្ជីមានលក្ខណះជាប្រព័ន្ធ

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កង ប៊ុនណាត អភិបាលរងស្រុកសំរោងទង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិថ្លុករាំង មានចំនួន ០២ភូមិគឺ ភូមិព្រៃនរា និងភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក គឹម ឈុនលី  អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោកប្រធាននិងអនុប្រធានមន្ទីរជជុំវិញខេត្ត លោក សូ សុភិន ប្រធានការិយាល័យរៀបចំដែនដីនិងភូមិបាល ស្រុកសំរោងទងនិងក្រុមការងារវាស់វែងដីធ្លី ការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបីថ្នាក់ដឹកនាំឃុំនិងសហការី  ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក     គណៈកម្មការរដ្ឋបាល ប្រជាពលរដ្ឋនិងព្រឹទ្ធាចារ្យសរុបប្រមាណជិត២០០នាក់ ។
លោក សូ សុភិន ប្រធានការិយាល័យរៀបចំដែនដីនិងភូមិបាលស្រុក បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា  ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ ដោយច្បាប់ និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។
ក្នុងឱកាសដ៍ថ្លៃថ្លានេះ លោក កង ប៊ុនណាត អភិបាលរងនៃគណ:អភិបាលស្រុកសាមគ្គីមុនីជ័យ បានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានបំពេញការងារសហការជាមួយប្រជាពលរដ្ឋទទួលបានលទ្ធផលគួអោយជាទីមោទន: នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផង គឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្ករបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្ម។
លោក កង ប៊ុនណាត សុំឱ្យបងប្អូនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយៈពេល ១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី០ ៩ ខែតុលា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយ:អាជ្ញាធរភូមិ ឃុំ  ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រម ព្រៀងដោយគណៈកម្មការរដ្ឋបាលរៀង រាល់ម៉ោងធ្វើការ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!