អូររាំងឪ៖ លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៧ ព្រមទាំងយុវជន សិស្សានុសិស្ស
បន្ដចុះដាំជួសកូនក្ងោកចំនួន ៧៥ដេីម នៅជុំវិញសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២៤។
គូសរំលឹកផងដែរថា ដេីមក្ងោកប្រមាណជា ១០០០ ដេីម ដែលជាការផ្ដល់ជូនដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ និងដាំនៅសួនឧទ្យានទន្លេស្ងួត កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដាំដោយ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ជាការកត់សម្គាល់ កូនដេីមក្ងោក ប្រមាណជា ១០០០ ដេីម មានភាពរីកលូតលាស់បានល្អ និងមានប្រមាណជាង ១០ដេីម បានងាប់ និងបានកំពុងដាំជួស មេីលថែដោយ ក្រុមការងារអភិបាលស្រុកអូររាំងឪ។
រដ្ឋបាលស្រុកអូររាំងឪ បាននឹងយកចិត្ដទុកដាក់ ក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ ពន្លកបៃតង និងយុទ្ធនាការការកាត់បន្ថយប្រេីប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ថ្ងៃនេះខ្ញុំ មិនប្រេីថង់ប្លាស្ទិកទេ ជាការបណ្ដុះផ្នត់គំនិត សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋឱ្យស្រលាញ់ ការពារបរិស្ថានកម្ពុជា ដេីម្បីរក្សាបាន ភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថាន។