ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ក្រោយពីសារព័ត៌មានចុះផ្សាយរឿងលោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នារួចមក រដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺខុសការពិត….

ក្រោយពីសារព័ត៌មានចុះផ្សាយរឿងលោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នារួចមក រដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺខុសការពិត….

ខេត្តកណ្តាល៖ បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការចុះផ្សាយដោយដាក់ចំណងជើងថា (លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នា) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រួចមកស្រាប់តែលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំក្តៅស្លឹកត្រចៀកប្រតិកម្មយ៉ាងខ្លាំងមកលើសារព័ត៌មាន និងបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះធំ បានចេញសេចក្តីជូនដំណឹង ស្តីពីការ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជុំវិញផ្សារកោះធំ ដោយមិនអនុញ្ញាតឱ្យលក់ដូរនៅលើផ្លូវ បេតុង លើផ្លូវជាតិលេខ២១ និងតសំយ៉ាបមកលើផ្លូវនោះឡើយ។ អាជីវករក្នុងផ្សារកោះធំទាំងអស់ក៏បានយល់ ព្រមឈប់លក់ដូរលើផ្លូវ និងកាត់សំយ៉ាបដែលលយចូលលើផ្លូវបេតុង។ ចំពោះករណីលោកស្រី អឹម អូន មិន បានគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកនោះទេ ដោយនៅបន្តលក់នៅលើផ្លូវជាតិលេខ២១ដដែល ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះធំ បានអញ្ជើញលោកស្រី អឹម អូន អាជីវករដែល លក់នៅលើផ្លូវជាតិលេខ២១ មុខផ្សារកោះធំ មកធ្វើការអប់រំណែនាំ ដោយឲ្យយករទេះរុញលក់សាច់អាំងចេញ ពីលើផ្លូវជាតិលេខ២១ រកទីតាំងតូបលក់ឱ្យបានត្រឹមត្រូវ ហើយលោកស្រី ក៏បានយល់ព្រមយករទេះរុញចេញ ពីលើផ្លូវ ដោយមានស្នាមមេដៃក្នុងកំណត់ហេតុត្រឹមត្រូវច្បាស់លាស់។

ការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានខាងលើ គឺផ្ទុយស្រឡះពីការពិត ដោយមិនបានធ្វើការទំនាក់ទំនងសួរនាំព័ត៌មានពីរដ្ឋបាលស្រុកជាមុន នោះឡើយ ។

រដ្ឋបាលស្រុកកោះធំ សូមធ្វើការបដិសេធការចុះផ្សាយនេះទាំងស្រុង និងទុករយៈពេល២៤ម៉ោងឱ្យសារព័ត៌មានចំនួន២អង្គភាព មកបំភ្លឺនៅរដ្ឋបាលស្រុក ករណីមិនមកបំភ្លឺ រដ្ឋបាលស្រុកនឹងចាត់ការតាមនីតិវិធី ។

ការចេញសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកកោះធំបែបនេះហាក់បីដូចបំបាក់ស្មារតីមកលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើបរបស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោត ក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង.?

សូមបញ្ជាក់ជូនរដ្ឋបាលស្រុកកោះធំថា អង្គភាពសារព័ត៌មានយើងមិនបានសរសេរផ្សព្វផ្សាយពាក់ព័ន្ធរឿងរដ្ឋបាលស្រុកចុះរៀបចំសំណាត់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ២១ ឬនៅក្នុងផ្សារកោះធំនោះទេ អង្គភាពសារព័ត៌មានយើងក៏ដូចជាអាជីវករម្ចាស់ដើមបណ្ដឹង និងអាជីវករលក់ដូរនៅក្នុងផ្សារ បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺការដឹកនាំមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋតើឱ្យពួកគាត់សង្ឃឹមអ្វី។

រដ្ឋបាលស្រុកកោះធំថាការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានខាងលើ គឺផ្ទុយស្រឡះពីការពិត ដោយមិនបានធ្វើការទំនាក់ទំនងសួរនាំព័ត៌មានពីរដ្ឋបាលស្រុកជាមុន នោះឡើយ។ សូមបញ្ជាក់ថានៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសួរ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ រឿងបណ្ដឹងសុំកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយតូបរបស់អាជីវករលក់ក្នុងផ្សារកោះធំ លោកថា រឿងលក់នៅលើថ្នល់ជាតិ គាត់ធ្លាប់មានក្រដាស់កិច្ចសន្យលក់ដូរប៉ុនបាតដៃពីផ្សារមុនលោកមកកាន់តំណែងទៀត សុំលក់ដូរ ។ លោកថាក្រោយពីអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តកណ្តាលឱ្យលោករៀបចំសណ្តាប់ធ្នាប់ លោកក៏បានធ្វើការរៀបចំឱ្យមានរបៀបរៀបរយនៅផ្សារកោះធំវិញ និងហាមលក់ដូរនៅលើថ្នល់អីផ្សេងៗទាំងអស់ងាយស្រួលក្នុងការចរាចរណ៍ម៉ូតូ ក៏ដូចជាងាយស្រួលក្នុងការប្រមូលយកសំរាមយឺតយ៉ាវ ហើយអ្នកប្រមូលសំរាមពិបាកចូលយក ចឹងក៏លោករៀបចំសណ្តាប់ធ្នាប់តែម្តងទៅ.តែរឿងបណ្ដឹងសុំកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយតូបរបស់អាជីវករក្នុងផ្សារកោះធំលោកអភិបាលស្រុកមិនបានលើកឡើងនោះទេ។

បើយោងតាមលិខិតចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ជម្រាបជូន លោកអភិបាលស្រុក ជ្រាបថា រដ្ឋបាលខេត្ត បានទទួលលិខិតរបស់ឈ្មោះ កើត ភូ និងឈ្មោះ អឹម អូន ស្តីពីសំណើសុំជួយអន្តរាគមន៍ដោះស្រាយ ករណីឈ្មោះ កែវ កុសល ជនជាតិខ្មែរ និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាអាជីវករលក់ដូរក្នុងផ្សារ កោះធំ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់។ រដ្ឋបាលខេត្ត ប្រគល់ភារកិច្ចជូន លោក អភិបាលស្រុកកោះធំ សម្របសម្រួល និងរាយការណ៍ជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តវិញ។

ប៉ុន្តែលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ មិនធ្វើការដោះស្រាយរឿងវិវាទតូបលក់ដូរជូនប្រជាពលរដ្ឋទេ បែរជានិយាយពីរឿងរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ២១ទៅវិញ ទើបធ្វើឱ្យម្ចាស់តូបឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អ៊ឹម អូន ធ្វើការស្នើសុំឱ្យសារព័ត៌មានធ្វើការផ្សព្វផ្សាយឱ្យថ្នាក់ដឹកនាំធំៗបានដឹងនិងជួយអន្តរាគមន៍ ដោះស្រាយនិងជួយរកយុត្តិធម៌ជូនពួកគាត់ម្ចាស់តូប ដែលរងនូវភាពអយុត្តិធម៌។

បើយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល នៅសាលាស្រុកកោះធំបានរៀបចំកិច្ចប្រជុំ ស្តីពី ដោះស្រាយបញ្ហាលោកស្រី អឹម អូន លក់សាច់អាំងលើចិញ្ចើមផ្លូវជាតិលេខ២១មុខផ្សារកោះធំ មានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ក្រោមអធិបតីភាពរបស់លោក ថេង ច័ន្ទពិសិដ្ឋ អភិបាលរងនៃគណៈអភិបាល ស្រុក តំណាងលោក ឆៃ វណ្ណឌី អភិបាល នៃគណៈអភិបាលស្រុកកោះធំ ។ ក្នុងកំណត់ហេតុនោះលោកអភិបាលស្រុកមិនបានដោះស្រាយតាមលិខិតសូមអន្តរាគមន៍របស់ឈ្មោះ កើត ភូ និងឈ្មោះ អឹម អូន ករណីឈ្មោះ កែវ កុសល ជនជាតិខ្មែរ និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាអាជីវករលក់ដូរក្នុងផ្សារ កោះធំ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់នោះទេ។

អ្នកស្រីអ៊ឹម អូន ម្ចាស់តូបបានឱ្យអ្នកយកព័ត៌មានយើងដឹងថា រឿងវិវាទតូបលក់ដូររបស់គាត់ជាមួយឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ នោះលោកអភិបាលស្រុកកោះធំមិនដែលបានកោះហៅគាត់ទៅធ្វើការដោះស្រាយទេ អភិបាលស្រុករុញទៅប្រធានផ្សារ ប្រធានផ្សាររុញទៅស្រុក ទើបអ្នកស្រីសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្តកណ្តាលសូមឲ្យជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌។

បើយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ស្តីពីកិច្ចប្រជុំសម្រុះសម្រួលលើករណីបណ្តឹងរបស់ឈ្មោះ កើត ភូ និងឈ្មោះ អឹម អូន ប្តឹងឈ្មោះ កែវ កុសល ជនជាតិខ្មែរ និងឈ្មោះ សម្រស់ ជនជាតិខ្មែរឥស្លាម ដែលជាអាជីវករលក់ដូរក្នុង ផ្សារកោះធំ បានចោទថារំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់ខ្លួន។

ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា៖កន្លងមកកាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយរដ្ឋបាលស្រុកបានធ្វើ ការអញ្ជើញភាគីពាក់ព័ន្ធទាំងសងខាង ដើម្បីមកធ្វើការសម្រុះសម្រួល នៅសាលាស្រុកកោះធំ ក្រោមអធិបតីភាពលោក ថេង ច័ន្ទពិសិដ្ឋ អភិបាលរងស្រុក។

ប៉ុន្តែអ្នកស្រីអ៊ឹម អូន ថាកន្លងមកលោកអភិបាលស្រុកកោះធំ ធ្លាប់ហៅអ្នកស្រីទៅប្រាប់ឱ្យបញ្ឈប់ការលក់ដូរនៅលើផ្លូវសាធារណៈមែន តែរឿងដោះស្រាយវិវាទតូបលក់ដូររបស់គាត់គឺ លោកអភិបាលស្រុកកោះធំ មិនដែលដោះស្រាយម្តងណាឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែទទូចស្នើសុំឯកឩត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!