ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

លោក ស្រេង វុទ្ឋា ដឹកនាំមន្ទីរជំនាញនិងមន្ត្រីកងរាជអាវុធហត្ថចុះបង្ក្រាបកាជីករុករករ៉ែមាសអនាធឹបតេយ្យ…

លោក ស្រេង វុទ្ឋា ដឹកនាំមន្ទីរជំនាញនិងមន្ត្រីកងរាជអាវុធហត្ថចុះបង្ក្រាបកាជីករុករករ៉ែមាសអនាធឹបតេយ្យ…

ព្រះវិហារ÷ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំជំនាញនៃមន្ទីររ៉ែនឹងថាមពលខេត្តព្រះ វិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបការជីករុករករ៉ែមាសអនាធឹបតេយ្យចំនួន១កន្លែង កំទិចសម្ភារះចោលទាំងស្រុង ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃ២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

គួរំលឹកផងដែរថា ទីតាំងជីករុករករ៉ែមាសខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ឋអោយក្រុមហ៊ុន(ដែលខមកម្ពុជា)ធ្វើការស្រាវជ្រាវរុករករ៉ែមាស អាជ្ញាធរនឹងមន្ទីរជំនាញបានហាមមិនអោយប្រជាពលរដ្ឋជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវឡើយ ពីព្រោះប៉ុន្មានឆ្នាំកន្លងមក បានធ្វើអោយកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមានគ្មានបច្ចេកទេសត្រឹមត្រូវ ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ នឹងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ គ្រឿងចក្រកាយលុបរណ្តៅចោលទីតាំងមួយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើនៅក្នុងដីឡូត៍ផ្ទះចែឆយ ត្រូវកម្លាំងសមត្ថកិច្ចកំទិចចោលទាំងស្រុង ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ៉ែនឹងថាមពលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរំដេងទាំងអស់ ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរឹតរបស់ថៅកែៗជីកមាសដោយខុសច្បាប់នឹងគ្មានបច្ចេកទេសត្រឹមត្រូវ នាំអោយ
គ្រោះថ្នាក់ដល់អាយុជិវិត្តរបស់បងប្អូនយើង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!