ខេត្តកំពង់ស្ពឺ៖ មន្រ្តីយោធាម្នាក់ដែលមានឈ្មោះ ជឿង ថេង ដែលល្បីខ្ទរខ្ទារខាងដឹកជញ្ជូនឈើប្រណិតៗនៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្មានច្បាប់អនុញ្ញាតនោះ តែងតែយកអំណាចនៅក្នុងស្ថាប័ណ្ណរបស់ខ្លួនមកកាងរកសុីដឹកឈើផ្គើននឹងសមត្ថកិច្ច ដែលកាលពីពេលកន្លងទៅ សមត្ថកិច្ចបានធ្វើការបង្ក្រាបបានម្តងរួចមកហើយនៅទីតាំងដីចំការឬស្សីហើយក៍មានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។
បន្ទាប់ពីមានការផ្ទុះអាវុធ ក៍មានវត្តមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការដឹកនាំកំលាំងសមត្ថកិច្ចបានចុះទៅចាក់សោររបងចំការរបស់លោក ជឿងថេង ដើម្បីស្រាវជ្រាវរកមូលហេតុរឿងផ្ទុះផងដែរ តែប្រជាពលរដ្ធឃើញថា ឈ្មួញល្បីមួយរូបនេះមិនមានអ្វីកើតឡើងទេ ហើយថែមទាំងពង្រីកមុខរបរការដឹកជញ្ជូនឈើរបស់ខ្លួនកាន់តែធំជាងមុនទៀតដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ឈ្មួញឈើដែលជាមន្រ្តីយោធាយុទ្ធភូមិភាគទី3រូបនេះធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធធានាគារម្តងរួចមកហើយដោយសារតែការដឹកជញ្ជូនឈើនឹងធ្វើអោយបាក់ស្ពានរបស់រដ្ធផងដែរ។
ថ្មីទៀតកាលពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ2020 កម្លាំងអធិការនៃអធិការដ្ធាននគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោក ប៊ុត ប៊ុនធឿនអធិការស្រុក នឹងលោក វរសេនីយ៍ឯក មួន លាង នាយការិយាល័យសន្តិសុខនៃស្នងការនគរបាលខេត្ត កំពង់ស្ពឺ ក្រោមការចង្អុលបង្ហាញ ពីលោកស្នងការនៃស្នងការរដ្ធាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបបទល្មើសជាក់ស្តែងហើយក៍បានរុករកឃើញកន្លែងស្តុកឈើមួយកន្លែងនៅចំនុច ចំការចន្ទី ភូមិដំបងវីញ ឃុំសង្កែរសាទប ស្រកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលបំរុងនឹងលើកដាក់ឡានវ៉េអងកុងទីន័របំរុងយកចេញទៅក្រៅតែត្រូវបង្រ្កាបបាន
ក្នុងការបង្រ្កាបនេះសមត្ថិកិច្ចបានធ្វើរការដកហូតសម្ភារះនឹងវត្ថុតាងមានដូចជា៖
1. រថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ចំនួន2គ្រឿង
2. រថយន្តវ៉េអងសណ្តោងរម៉កមួយគ្រឿង
3. អេស្ការវ៉ាទ័រសម្រាប់ស្ទូចឈើមួយគ្រឿង
4. ម៉ូតូមួយគ្រឿងនឹងឈើសន្លឹកចំនួន161កំណាត់ ចំណែកពួកប្រព្រឹត្តរត់គេចខ្លួនបាត់ស្រមោល។
ចំពោះករណីខាងលើនេះប្រជាេះលរដ្ធរងចាំមើលថា តើលោកយោធាម្នាក់នេះអាចគេចផុតពីច្បាប់បានទៀតដែររឺទេ ព្រោះរឿងពីមុនមិនទាន់សាបរលប់នៅឡើយ៕