ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានតម្លាភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ…..

ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានតម្លាភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ…..

ខេត្តកណ្តាល ៖ ក្រោយពីបានទទួលព័ត៌មានថា អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ហើយកិច្ចអន្តរាគមន៍ដោះស្រាយក៏មិនទាន់ទទួលបានភាពយុត្តិធម៌នោះ ។ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ក៏បាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយអោយក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។

ចាប់តាំងពីពេលតូបលក់ដូរត្រូវបានគេរំលោភយក គ្រួសារក្រីក្រថែមទាំងមានជម្ងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អុឹម អូន បានចល័តតាមរទេះលក់ស្លាបមាន់ គ្រួច ប្រហិតបំពង និងសាច់គោអាំងនៅក្នុងភូមិទាំងក្តីទទឹងរង់ចាំដំណោះស្រាយដោយយុត្តិធម៌ទទួលបានតូបលក់ដូរមកវិញ ។ ក្នុងសកម្មភាពកំពុងលក់ដូរនៅលើផ្លូវបេតុងក្នុងភូមិ គាត់បាននិយាយរៀបរាប់ពីការលំបាកអោយដឹងថា ។

មន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាលបាននិយាយប្រាប់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ក្រោយពីគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ដោះស្រាយ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។

ប៉ុន្តែអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បែរជាធ្វើរបាយការណ៍បង្វែរសាច់រឿងដោះស្រាយករណីរៀបចំសណ្តាប់ធ្នាប់ដាក់ជូនឯកឩត្តមអភិបាលខេត្តខេត្តទៅវិញ គឺមិនបានកោះអញ្ជើញគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងសុំអន្តរាគមន៍ដោះស្រាយករណីគេចូលបំពានយកតូប លក់ដូររបស់គាត់ទេ ។

គួរបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំសុទ្ធតែបានឃើញ និងបានដឹងហើយថែមទាំងបាននាំគ្នាផ្តិតមេដៃអះអាងថា ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ពិតជាមានទីតាំងតូបលក់ដូរ ដែលគេរំលោភបំពានយកពិត្យប្រាកដមែន  ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាម ក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។

បើតាមប្រភពព័ត៌មានពីមហាជនដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ធើស៊ីតូបរបស់ប្រជាពលរដ្ឋរងគ្រោះជំពាក់វគ្គវិន ដោះស្រាយមិនចេញ ដែលស្ថិតក្រោមស្នាដៃ លោកឆៃ វណ្ណឌី អភិបាលស្រុកកោះធំទេដឹង? ទើបលោកធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បង្វែរសាច់រឿងទៅវិញ។

មិនតែប៉ុណ្ណោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានគឺផ្ទុយស្រឡះពីការពិត មិនតែប៉ុណ្ណោះលោកទុករយៈពេល២៤ម៉ោងឱ្យសារព័ត៌មាននោះមកបំភ្លឺនៅរដ្ឋបាលស្រុក ការចេញសេចក្តីប្រកាសព័ត៌មាននេះហាក់បីដូចជាមានការបិទបាំងរឿងលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ ដែលធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហកឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល ក៏ដូជាបំបាក់ស្មារតីមកលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើបរបស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោត ក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង.?

សូមបញ្ជាក់ថាអង្គភាពសារព័ត៌មានយើងចុះផ្សាយដោយយោងទៅតាមលិខិតចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល និងយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ នឹងយោងតាមពាក្យសុំអន្តរាគមន៍ដោះស្រាយ របស់ឈ្មោះ កើត ភូ និងអ្នកស្រី អឹម អូន រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤ ព្រមទាំងលិខិតបង់ប្រាក់ចុះថ្ងៃទី២៩ ខែ០៦ ឆ្នាំ២០២០៕ ដោយ សេង សុខេង ស៦.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!