ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤។

កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤។

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងតំណាងអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតាមបណ្តាក្រង/ស្រុកទាំង៩ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយះពេលកន្លងមក ហើយការប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ នេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពការអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទវឌ្ឍនភាពនៃ ការស្រង់ទិន្នន័យការងារទឹកស្អាត និងអនាម័យជនបទ និងការកែសម្រួល សមាសភាពក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ប្រឈមប្រសិនជាមាន និងដោះស្រាយបញ្ហាប្រឈមអោយបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថា សូមឱ្យ មន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មការទឹកស្អាត និងអនាម័យ ក្រុងស្រុក ឃុំ/សង្កាត់ ដែលគ្រប់គ្រងលើ ស្ថានីប្រេងឥន្ធនៈ អាហារដ្ឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម មណ្ឌលសុខភាព និងតំបន់ទេសចរ ត្រូវជំរុញការសម្អាតអនាម័យបរិស្ថានអោយប្រសើរ និងការថែទាំបង្គន់អនាម័យសាធារណៈ ឲ្យបានល្អប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ជាពិសេសមន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មការទឹកស្អាត និងអនាម័យ ក្រុង/ស្រុក សូមពិនិត្យចំនួនបង្កន់ អនាម័យដែលមាននៅក្នុងអង្គភាពរបស់ខ្លួនថាតើគ្រប់គ្រាន់ហើយឬនៅ បើនៅមានខ្វះសូមជួយសាងសង់បន្ថែមទៀត និងសូមអោយរដ្ឋបាល ក្រុង/ស្រុក ពិសេសគាំទ្រដល់គ្រួសារក្រីក្រដែលប្រើប្រាស់បង្គន់រួម ដើម្បីសម្រេចបានជាខេត្ត ODF+ នៅឆ្នាំ២០២៦ខាងមុខនេះផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!