ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបបាន ខណៈដែលពួកគេកំពុងតែប្រមូលម្តុំគ្នាចរាចរណ៍គ្រឿងញៀន។
ការបង្ក្រាបក្រុមជនសង្ស័យបានកាលពីល្ងាចថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានធ្វើការបង្រ្កាបទីតាំងប្រមូលផ្តុំអ្នកប្រើប្រាស់គ្រឿងញៀន នឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១០ នាក់នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថាក្រុមជនសង្ស័យចំនួន១០នាក់ដែលឃាត់ខ្លួនបាន÷
ទី១.ឈ្មោះ លី សាមឌី ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច និង ទូរស័ព្ទដៃ ២ គ្រឿង ។
ទី២.ឈ្មោះ តុល កក្កដា ភេទ ប្រុស អាយុ ១៤ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត ក/ស្ពឺ ។ ដកហូតវត្ថុតាង គ្រឿងញៀន ២ កញ្ចប់តូច និងទូរស័ព្ទដៃ ១ គ្រឿង ។
ទី៣.ឈុន ឧត្តម ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច ទូរស័ព្ទដៃ ១ គ្រឿង ។
ទី៤.ឈ្មោះ ភឹម សូវៀត (ខ្លា) ភេទ ប្រុស អាយុ ២២ ឆ្នាំ នៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច ។
ទី៥.ឈ្មោះ លឹម វិឆ្ឆ័យ ភេទ ប្រុស អាយុ ២៦ ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត ក/ស្ពឺ ។ ដកហូតវត្ថុតាង ទូរស័ព្ទដៃ ១ គ្រឿង
ទី៦.ឈ្មោះ សាំង សំណាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត ក/ស្ពឺ
ទី៧.ឈ្មោះ រឿន ម៉ារ៉ុត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំ/ស្ពឺ ។
ទី៨.ឈ្មោះ ប៉ុង ប៉េង ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៩.ឈ្មោះ ជា វិវ៉ាត់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
និងទី១០.ឈ្មោះ ឡាំ ចាន់ធឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំ/ស្ពឺ ។ ដកហូតវត្ថុតាង ទូរស័ព្ទដៃ ១ គ្រឿង ។
លោកអធិការនគរបាលស្រុកសំរោងទងបានបន្តទៀតថា ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ នគរបាល ដកហូតវត្ថុតាងសរុបរួម
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦ កញ្ចប់តូចទូរស័ព្ទដៃ ៦ គ្រឿង ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាង
នគរបាលជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕