ទាន់ហេតុការណ៍
ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ - ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង.... - ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35 - ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ - គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា - នគរបាលស្រុកសំរោងទងឃាត់ក្រុមជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន - ការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ - នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់.. - រដ្ឋបាលខេត្តបានរៀបចំប្រណាំងចំនួន៧៦ទូក ប្រព្រឹត្តទៅ ក្នុងស្ទឹងព្រែកត្នោត រយៈពេល ២ ថ្ងៃមានភ្ញៀវទេសចរណ៍មកទន្សាន្តប្រមាណជាង ៨០ម៉ឺននាក់ ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ - ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី "ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន" នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច

ក្រុមក្មេងទំនើងប្រុងដេញវាយកាប់គ្នាតាមផ្លូវសាធារណៈ នគរបាលស្រុកសំរោងទងស្រាវជ្រាវឃាត់បាន០៣នាក់

ក្រុមក្មេងទំនើងប្រុងដេញវាយកាប់គ្នាតាមផ្លូវសាធារណៈ នគរបាលស្រុកសំរោងទងស្រាវជ្រាវឃាត់បាន០៣នាក់

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន០៣នាក់ត្រូវបានកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់បាន ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា ក្រុមក្មេងទំនើងខាងលើបានដេញវាយកាប់ចាក់គ្នានៅលើផ្លូវសាធារណៈ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៩និង៤៤នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍ មកសមត្ថកិច្ចថាមានក្រុមក្មេងទំនើងចំនួន០២ក្រុម កំពុងរករឿងឈ្លោះប្រកែកនិងរកកាប់គ្នា នៅចំមុខរោងចក្រសេងស៊ីនវ៉ាង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកអធិការនគរបាលស្រុកសំរោងទងបានបន្តថា ក្រោយទទួលបានព័ត៌មានរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាហែង បានសហការជាមួយលោកមេភូមិ និងប្រជាការពារភូមិ បានចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y.9537 កំពុងបើកបរលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-៥៥ បានបើកបរពីទិសខាងលិចទៅទិសខាងកើត ដោយជិះគ្នាចំនួន០៣នាក់ ជាក្មេងប្រុសៗមានកាន់កាប់បិតផ្គាក់ ១ដើម និងដាវ១ដើម ដោយមានសង្ស័យក៏ធ្វើការឃាត់សួរនាំ ប៉ុន្តែសង្ស័យមិនស្គាល់អត្តសញ្ញាណទាំង០៣នាក់ខាងលើ ក៏បានបើកម៉ូតូព្យាយាមរត់គេច ។ លុះមកដល់ចំណុចខាងកើតរោងចក្រយីហោ វ៉ាយលាន ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងក៏បានផ្ដួលម៉ូតូចោលក្នុងស្រែហើយក៏នាំគ្នារត់គេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ ភ្លាមៗកម្លាំងនគរបាលក៏បានដកវត្ថុតាងមានកាំបិតផ្គាក់១ដាវ១ម៉ូតូ១គ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានបញ្ជាក់ថា រហូតដល់វេលាម៉ោង៤រសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តកំពង់ស្ពឺនឹងមានការដឹកនាំចង្អុលពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺផងនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយ កម្លាំងប៉ុស្ដិ៍ឃុំកាហែង បានធ្វើការស្រាវជ្រាវឃាត់មនុស្សចំនួន០៣នាក់:ដែលទី១- មានឈ្មោះ នឹល គង្គា ហៅគា ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ម៉ូតូ រស់នៅភូមិព្រៃទទឹង ឃុំហោងសំណំ ស្រុកឱរ៉ាល់ កំពង់ស្ពឺ ទី២- ឈ្មោះ ស៊ីណេត សុខចាន់ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់ និង៣- ឈ្មោះ ផាប់ វិបុល ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់ដាវ ទាំង ២នាក់រស់នៅភូមិអន្លង់ខ្លឹង ឃុំហោងសំណំ ស្រុកឱរ៉ាល់ កំពង់ស្ពឺ ។

ក្រោយនគរបាលឃាត់ខ្លួនក្រុមក្មេងទំនើងធ្វើការសួរនាំក្រុមសង្ស័យខាងលើបានឆ្លើយសារភាពថាវត្ថុតាងខាងលើទាំងអស់នេះពិតជារបស់ពួកខ្លួនមែន។ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលស្រុកបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!