ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ទោះជាកម្លាំងជំនាញចាប់បង្ក្រាបជាច្រើនលើកច្រើនសារក៏ដោយក៏មេឈ្មួញដ៏ល្បីប្រចាំព្រៃឡង់ឈ្មោះធា នៅតែមានឥទ្ធិពលដឹកជញ្ជូនបទល្មើសព្រៃឈើបានយ៉ាងរលូនដដែលតើមកពីកត្តាអ្វី.?

ទោះជាកម្លាំងជំនាញចាប់បង្ក្រាបជាច្រើនលើកច្រើនសារក៏ដោយក៏មេឈ្មួញដ៏ល្បីប្រចាំព្រៃឡង់ឈ្មោះធា នៅតែមានឥទ្ធិពលដឹកជញ្ជូនបទល្មើសព្រៃឈើបានយ៉ាងរលូនដដែលតើមកពីកត្តាអ្វី.?

ខេត្តក្រចេះ៖ តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.? នៅពីក្រោយខ្នង ក្នុងការបើកភ្លើងខៀវឲ្យមេឈ្មួញឈើឈ្មោះ ធា បន្តសកម្មភាពលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ ដឹកលក់ធ្វើអាជីវកម្ម ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធនោះ។

ខណ:លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីកន្លងទៅលោកបានបដិសេធថាលោកមិនបានដឹងទេ.! ករណីមេឈ្មួញកាប់ឈើក្នុងតំបន់ព្រៃឡង់នោះ.!

លោក ឆាយ ដូងសាវុធ បានបន្តទៀតថារាល់បទល្មើសទាំងអស់ឲ្យតែនៅក្នុងដែនរបស់លោកគ្រប់គ្រងលោកនិងបង្ក្រាបដោយមិនមានការលើកលែង។

ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.!ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅរឿងមេឈ្មួញឈើឈ្មោះ ធា ខណ:កន្លងទៅកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងបរិស្ថាន បានធ្វើការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់ និងដុតកម្ទេចចោលរថយន្តផងនោះ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។

តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម វ៉ា ថន អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មេឈ្មួញដ៏ល្បី ឈ្មោះធា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីរភូមិអូឡង់ ឃុំអូឡង់ ស្រុកសៀមបូក តាមដងទន្លេមេគង់ ឆ្ពោះទៅ ស្រុកសំបូរ មកចតត្រង់ចំណុចឣន្លង់ព្រះគោ ដែលមានលេខ យាមការ48P6034581409284 កំពុងតែលើកចេញពីទូក ដាក់លើរថយន្ត បម្រុងដឹកចេញ ពីរឃុំវឌ្ឍនៈ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រៃព្រះសព ឆ្ពោះទៅខេត្តកំពង់ចាម រីឯសមត្ថកិច្ចពាក់ព័ន្ធ ឈជើងចាំបង្ក្រាបបទល្មើស ធនធានធម្មជាតិ រក្សាភាពស្ងៀមស្ងាត់។

សូមបញ្ជាក់ថា ករណីនេះ ជំនាញរដ្ឋបាលព្រៃឈើ នាយសង្កាត់ វឌ្ឍនៈ និងនាយផ្នែក រដ្ឋបាលព្រៃឈើ ព្រៃប្រសព មិនហ៊ានបង្ក្រាប រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ធា នោះទេ ជាពិសេសកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ បែជាបណ្ដោយ ឱ្យឈ្មួញឈើឈ្មោះ ធា ដឹកជញ្ជូនឈើចេញបានដោយរលូន (មហាជនដាក់ជាសំណួរសួរថា តើមកពីមូលហេតុអ្វី!បានជាបទល្មើសធនធានធម្មជាតិ នៅតែកើតមានជារៀងរាល់ថ្ងៃ???)

ជំវិញការលើកឡើងខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពីសាមីខ្លួន និងគ្រប់ស្ថាប័នពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ ដោយយោងតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!