ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

អភិបាលស្រុកកោះធំមិនត្រឹមតែធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ទេ ថែមទាំងចេញលិខិតបំភ្លឺដ៏ដែលៗធ្វើអោយមហាជន  និងថ្នាក់ដឹកនាំមានការភាន់ច្រឡំចំពោះជនរងគ្រោះ និងអ្នកសារព័ត៌មានទៀត…

អភិបាលស្រុកកោះធំមិនត្រឹមតែធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ទេ ថែមទាំងចេញលិខិតបំភ្លឺដ៏ដែលៗធ្វើអោយមហាជន  និងថ្នាក់ដឹកនាំមានការភាន់ច្រឡំចំពោះជនរងគ្រោះ និងអ្នកសារព័ត៌មានទៀត…

ខេត្តកណ្តាល ៖ ក្រោយពីសារព័ត៌មានបានបន្តចេញផ្សាយជុំវិញករណីប្រជាពលរដ្ឋ និងក្រុមអាជីវករបាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយអោយក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។ ហើយមូលហេតុដែលមានការស្នើសុំដល់សម្តេចបែបនេះ ដោយសារជនរងគ្រោះបានស្នើសុំអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី មិនព្រមដោះស្រាយរឿងទីតាំងលក់ដូរ បែរជាបង្វែរសាច់រឿងរៀបចំសណ្តាប់ធ្នាប់ ។ ដោយជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យប្តឹងស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ឯកឩត្តម គួច ចំរើន ជួយដោះស្រាយរកយុត្តិធម៌ ហើយត្រូវលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហក់អភិបាលខេត្តកណ្តាលទៀតនោះ ។

ឥឡូវអភិបាលស្រុកកោះធំ លោក  ឆែ វណ្ណឌី បានចេញលិខិតបំភ្លឺមួយទៀតចុះថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ ។ ក្នុងលិខិតបំភ្លឺមានចំណុចមួយចំនួនអាចធ្វើអោយមហាជន ជាពិសេសថ្នាក់ដឹកនាំមានការភាន់ច្រឡំ ។  ពីព្រោះក្នុងលិខិតបំភ្លឺនោះបានសរសេរថា ឈ្មោះ អុឹម អូន គ្មានតូបលក់ដូរទេ ។ ចំណុចនេះ ឈ្មោះ អុឹម អូន បានប្រាប់អោយដឹងថា បើនិយាយថា គ្មានតូប ក៏និយាយចឹងទៅចុះ ! ព្រោះកាលណោះគណៈកម្មការផ្សារលក់ថ្លៃពេកវាស់ម៉ែត្រលក់រាប់ពាន់ដុល្លារថ្លៃតូបនីមួយៗ គាត់មិនមានលុយទិញទេ ។ អញ្ចឹងហើយបានគាត់សុខចិត្តបង់វិភាគទាន ៣០០ ដុល្លារ យកទីតាំងលក់នៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ ក្រោមសំយ៉ាបដំបូលផ្សារតាមការបែងចែករបស់គណៈកម្មការផ្សារ ។ ហើយការបែងចែករបស់គណៈកម្មការផ្សារដែលបានបែងចែកអោយគាត់លក់លើការ៉ូឡាមិនមែនមានតែគាត់ម្នាក់ទេ គឺមានអាជីវករច្រើននាក់ទៀតបានលក់ដូរនៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ និងផ្លូវបេតុងជុំវិញក្រោមសំយ៉ាបដំបូលផ្សារ ហើយម្នាក់ៗសុទ្ធតែមានបង្កាន់ដៃបង់ប្រាក់ដូចៗគ្នា ។

ក្នុងលិខិតបំភ្លឺដដែលបានសរសេរទៀតថា ក្នុងកំណត់ហេតុនៅរដ្ឋបាលស្រុកកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកស្រី អុឹម អូន បានបញ្ជាក់ច្បាស់ខ្លួនឯងថា គ្មានតូបទេ គឺលក់នៅលើសំយ៉ាបជាប់ផ្លូវជាតិលេខ ២១ មុខផ្សារកោះធំ ។ ឈ្មោះ អុឹម អូន បានបញ្ជាក់ទៅវិញថា គាត់មិនបានលក់នៅលើសំយ៉ាបទេ សំយ៉ាបគឺដំបូលផ្សារគាត់លក់នៅលើដំបូលផ្សារមិនកើតទេ គឺលក់នៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ ដូចអាជីវករផ្សេងទៀតដែរ ។

នៅក្នុងកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំដែលសរសេរថា ឆ្នាំពីរពាន់ម្ភៃបួន ខែសីហា ថ្ងៃទីម្ភៃប្រាំបី បានស្រង់ចម្លើយរបស់លោកស្រី អុឹម អូន បញ្ជាក់ថា គាត់បានលក់នៅលើការ៉ូឡាក្រោមសំយ៉ាបដំបូលផ្សារជាយូរមកហើយ ។ លោកស្រី អុឹម អូន បញ្ជាក់ទៀតថា នៅក្នុងកំណត់ហេតុ គាត់បានឆ្លើយអញ្ចឹងមែន គឺកាលណោះខាងស្រុកបានហៅគាត់ទៅដោះស្រាយរឿងគាត់លក់នៅលើចិញ្ចើមផ្លូវ២១លើផ្លូវកៅស៊ូ ពីព្រោះទីតាំងកន្លែងគាត់លក់លើការ៉ូឡាត្រូវបានឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់បំពានយកហើយ ។ ដោយសារតែអត់មានកន្លែងលក់ ដេញគេមិនចេញ គាត់ក៏បង្ខំចិត្តលក់លើផ្លូវកៅស៊ូចិញ្ចើមផ្លូវជាប់ខាងមុខអ្នកបំពានតូបគាត់ ទើបស្រុកបានហៅគាត់ទៅដោះស្រាយរឿងលក់លើផ្លូវ ប៉ុន្តែមិនបានដោះស្រាយរឿងគេបំពានដណ្តើមយកតូបគាត់តាមពាក្យបណ្តឹងរបស់គាត់ទេ ។

  • សូមជម្រាបថា ដោយសារតែមានការឈឺចាប់ជំនួសជនរងគ្រោះ ក្រុមអាជីវករនៅតែទទូចស្នើសុំឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌អោយជនរងគ្រោះផង ។ ក្នុងពាក្យបណ្តឹងឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ (កូវីដ- ១៩) បានឆ្លងចូលក្នុងប្រទេសកម្ពុជា អាជ្ញាធរបានអោយអាជីវករក្នុងផ្សារកោះធំ ព្រមទាំងពួកគាត់ចេញមកលក់ដូរខាងក្រៅផ្សារនៅតាមចញ្ចើមផ្លូវ២១មុខផ្សារ ។ លុះក្រោយបញ្ចប់កូវីដ-១៩ ក្នុងឆ្នាំ២០២០ គណៈកម្មការផ្សារបានកែលម្អ ផ្សារឆ័ត្រកន្លែងចំណតឡានម៉ូតូ ដោយធ្វើដំបូលតាមរយៈបង់វិភាគទាន ក្នុងនោះពួកគាត់បានចូលរួមបង់ប្រាក់ចំនួន៣០០ដុល្លារផងដែរ ។  គណៈកម្មការផ្សារក៏បានបែងចែកទីតាំងតូបអោយគាត់នៅទីតាំងដែលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ កំពុងលក់សព្វថ្ងៃ។  បន្ទាប់ពីក្រុមគ្រួសារត្រលប់មកពីប្រទេសវៀតណាមវិញ ស្រាប់តែឃើញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់ ។ ក្រោយមកគាត់ក៏បានប្រាប់ទៅឈ្មោះអាជីវករទាំងពីរខាងលើ អោយចេញពីទីតាំងលក់ដូររបស់គាត់ ប៉ុន្តែទោះជាប្រាប់យ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរមិនព្រមចេញរហូតធ្វើអោយរូបគាត់ពីនាក់ប្តីប្រពន្ធមានការទាល់ច្រកដោយមិនមានកន្លែងលក់ដូរ ទើបសម្រេចចិត្តធ្វើរ៉ឺម៉កម៉ូតូដឹកជញ្ជូនទំនិញទៅដាក់ទីតាំងលក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់ខ្លួនទាំងបង្ខំចិត្ត ។ បន្ទាប់មកពួកគាត់ក៏បានដាក់ពាក្យប្តឹងសុំអោយអាជ្ញាធរស្រុកកោះធំជួយដោះស្រាយដេញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ អោយឈប់លក់ដូរនៅទីតាំងតូបរបស់គាត់ ប៉ុន្តែអាជ្ញាធរស្រុកហាក់គេចវេសមិនដោះស្រាយចេះតែរុញដាក់គ្នាម្តងអោយគាត់ទៅជួបអ្នកនេះអ្នកនោះ ហើយមិនត្រឹមតែមិនដោះស្រាយទេ ថែមទាំងមកដេញឈប់អោយគាត់លក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់គាត់ ដោយក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ។  ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរ គឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ហើយក៏បានផ្តិតមេដៃលើកិច្ចសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវជាតិលេខ ២១ ទៀតផង ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោកអភិបាលស្រុកមិនបានកោះហៅគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងរឿងគេរំលោភបំពានយកតូបលក់ដូររបស់គាត់ទេ បែរជាធ្វើរបាយការណ៍ដាក់ជូនឯកឩត្តមអភិបាលខេត្តកណ្តាលដោយអមជាមួយស្នាមមេដៃរបស់គាត់ដែលបានផ្តិតលើកិច្ចសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវទៅវិញ ។ នេះជាសក្ខីភាពដែលលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំកាន់តែមានចេតនាបង្វែរសាច់រឿងអោយឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាលកាន់តែមានការភាន់ច្រឡំលើជនរងគ្រោះថែមទៀត ។ អញ្ចឹងហើយទើបបណ្តឹងសុំអន្តរាគមន៍នៅជាប់គាំងជាងមួយខែហើយនៅមិនទាន់មានដំណោះស្រាយរហូតសាមីជនរងគ្រោះអស់ទំនុកចិត្តចំពោះអភិបាលស្រុកកោះធំរូបនេះ ក៏សម្រេចចិត្តពឹងពាក់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មាន ដើម្បីស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួយដោះស្រាយរកយុត្តិធម៌អោយពួកគាត់ ៕
Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!