ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ទោះមានបទបញ្ជាយ៉ាងណាក៏ដោយ ក៏ល្បែងមាន់ជល់អនឡាញ និងឆ្នោតឡូតូ នៅតែរីកសាយពាសពេញក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ខណៈអាជ្ញាធររក្សាភាពស្ងៀមស្ងាត់…

ទោះមានបទបញ្ជាយ៉ាងណាក៏ដោយ ក៏ល្បែងមាន់ជល់អនឡាញ និងឆ្នោតឡូតូ នៅតែរីកសាយពាសពេញក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ខណៈអាជ្ញាធររក្សាភាពស្ងៀមស្ងាត់…

ពោធិ៍សែនជ័យ៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងមាន់ជល់អនឡាញនិងឆ្នោតឡូតូ នៅតែរីកសាយពាសពេញក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅទីតាំងបើកលេងល្បែងទាំងអស់នោះរួមមាន៖
១.នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ៥ទីតាំង
២.នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មាន១ទីតាំង
៣.នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង មាន១ទីតាំង
៤.នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ មានចំនួន២ទីតាំង។ ឃើញថាកំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះសង្ស័យ មានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ។

ទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនិងល្បែងមាន់ជល់អនឡាញ និងឆ្នោតឡូតូ ជាច្រើនទីតាំងខាងលើនេះនៅឡើយទេ រហូតមកដល់ម៉ោងចេញនេះនេះ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ
សង្ឃឹមថាអាជ្ញាធរខណ្ឌ ជាពិសេសឯកឩត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ។

គួររំលេចថាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ក្នុងនោះការកើតមាននូវល្បែងស៊ីសងខុសច្បាប់ក្នុងមូលស្ថាន បង្កើតឲ្យមានអំពើជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងប្រទេសជាតិ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!