ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ សំណូមពរដល់អភិបាលខណ្ឌពោធិ៍សែនជ័យ ពិនិត្យមើលលោកប្រធានផ្សារជម្ពូវ័នយកផ្លូវធ្វើអាជីវកម្មផង

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ សំណូមពរដល់អភិបាលខណ្ឌពោធិ៍សែនជ័យ ពិនិត្យមើលលោកប្រធានផ្សារជម្ពូវ័នយកផ្លូវធ្វើអាជីវកម្មផង

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ម្តុំស្ពានអាកាស ផ្សារជម្ពូវ័ន ដោយសារតែទង្វើររបស់លោក ប្រធានផ្សារជម្ពូវ័នយកផ្លូវសាធារណៈធ្វើអាជីវកម្ម ពួកគាត់ធ្វើការសំណូមពរដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យមើលផង។

បើតាមការលើកឡើងរបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋថា ការយកផ្លូវសាធារណៈ(ផ្លូវជាតិលេខ៤) ធ្វើអាជីវកម្មលក់ដូរនេះកើតមានជាយូរខែណាស់មកហើយ បើទោះបីជាមានការរាយណ៍ការទៅថ្នាក់លើក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់ឬក៏ផ្អាកសកម្មភាពមិនឱ្យលក់ដូរ និងចតម៉ូតូ រថយន្ត បានដែរ។

ប្រជាពលរដ្ឋបានបន្តទៀតថា បានជាអ្នកលក់ដូរ ខាងមុខផ្សារជម្ពូវ័នបានសង្ស័យលោកប្រធានផ្សារ យកផ្លូវសាធារណៈនេះ ជួលទៅអ្នកផ្សេង យកទៅ ធ្វើជាកន្លែងផ្ញើ កង់ ម៉ូតូ និងឲ្យអាជីវករដាក់លក់ដូរយ៉ាងអាណាធិបតេយ្យបណ្ដាលឲ្យមានការកកស្ទះពិបាកធ្វើការធ្វើដំណើរខ្លាំងណាស់។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ជារៀងរាល់យប់ថ្ងៃ មហាជនអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅ ២  ខណ្ឌពោធិ៍សែនជ័យរាជ ធានីភ្នំពេញ បានរិះគន់ចំៗថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មិនគួរណាបណ្ដែតបណ្ដោយឲ្យលោកប្រធានផ្សារជម្ពូវ័ន យកផ្លូវសាធារណៈធ្វើជាកន្លែងអាជីវកម្មផ្ញើ កង់ ម៉ូតូ រថយន្ត ហ្នឹងឱ្យអាជីវករដាក់លក់ដូរធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដោយហេតុថា ធ្វើឱ្យចរាចរណ៍មានការកកស្ទះតាមដងផ្លូវសារធារណៈ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលឲ្យមានរបៀបរៀបរយនឹងសណ្ដាប់ធ្នាប់នោះទេ។មិនថាពេលយប់ឬពេលថ្ងៃ កកស្ទះរាប់ម៉ោង ផ្លូវជាតិលេខ៤នេះ ជាផ្លូវសម្រាប់ទេសចរណ៍បរទេសឆ្លងកាត់ និងថ្នាក់ដឹកនាំឆ្លងកាត់ ទៅកាន់ព្រលានយន្តហោះ និងធ្វើដំណើរទៅទេសចរណ៍នៅខេត្តព្រះសីហនុ កោះកុងឬខេត្ត ដែលមានតំបន់ទេសចរណ៍។

ជាចុងក្រោយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្សារជម្ពូវ័ននេះ ធ្វើការសំណូមពរដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលទង្វើររបស់លោកប្រធានផ្សារជម្ពូវ័នផងទាន.!បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាកកស្ទះចរាចរណ៍រាល់ថ្ងៃជាក់ជាមិនខានឡើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!