ខេត្តកំពង់ស្ពឺ÷ (បឋម)ពិតជាប្រហើនមែនមេឈ្មួញដឹកឈើដ៏ល្បីឈ្មោះប្រចាំស្រុកឱរ៉ាល់ម្នាក់ ដែរត្រូវសមត្ថកិច្ចបង្រ្កាប់បានជាច្រើនលើកច្រើនសារមកហើយនោះ នៅតែប្រព្រឹត្តបទល្មើសលួចដឹកជញ្ជូនឈើយកទៅលក់នៅខាងក្រៅដ៏ដែល ជាក់ស្តែងដូចនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៩:១០ នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែសាទប ដោយបានទទួលបញ្ចាពីលោកប៊ុត ប៊ុនធឿនអធិការស្រុកឱរ៉ាល់ ហើយក៏បានធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ ០១ គ្រឿងម៉ាកHYUNDAI ចំណុះ ៥ តោនពណ៌ស ឆ្នូតខៀវ ពាក់ស្លាក លេខ ពោធិសាត់ 3A.0180 នៅចំណុចលើផ្លូវលំគ្រួសក្រហមចូលភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅលើរថយន្ដនោះមានផ្ទុកឈើជ្រុងប្រភេទធ្នង់ (មិនទាន់ដឹងចំនួន) និងបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ អុី ផារី ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពុងស្ពឺ។បន្ទាប់ពីបាន
សាកសួរជនសង្ស័យខាង លើបានឆ្លើយសារភាពថា
ខ្លួនជាអ្នកស៊ីឈ្នួលបើកឡានដឹកឈើអោយឈ្មោះ ឆេង ធឿន ភេទប្រុស អាយុ …. ឆ្នាំ រស់នៅផ្សារកន្ទួត ឃុំសង្កែរសាទបស្រុកឱរ៉ាល់ ហើយរថយន្តខាងលើជារថយន្តរបស់ឈ្មោះជឿង ថេង ព្រោះនៅវេលាម៉ោង៩ព្រឹកនេះខ្លួនបានទៅបើករថយន្តនេះពីផ្ទះជឿង ថេង នៅភូមិគោក
ហើយបានទៅដឹកពីភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់
មកជាមួយឈ្មោះ ហៀ ភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែរសាទប។រួចហើយក៏បើកត្រឡប់មកវិញដល់ផ្លូវលំចេញពីភូមិយ៉ាងពីស ឃុំសង្កែសាទប ត្រូវបានសមត្ថកិច្ចឃើញហើយឃាត់រថយន្តតែម្តង។
ចំពោះរថយន្ដដឹកឈើនឹងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះសន្ននអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី៕