កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤–ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ។ ដោយជាលទ្ធផលសម្រាប់ខេត្តកំពង់ស្ពឺ បេក្ខជនដែលមកប្រឡងសរុបចំនួន ៥.២២៣នាក់ ស្រី ២.៨៦០នាក់ បេក្ខជនប្រឡងជាប់តាមនិទ្ទេស A សរុប ៤៧នាក់ ស្រី ២៩នាក់ និទ្ទេស B សរុប ៣៧០នាក់ ស្រី ២៥១នាក់ និទ្ទេស C ៩៣៨នាក់ ស្រី ៦១៥នាក់ និទ្ទេស D ១.៤៣១នាក់ ស្រី ៨៩០នាក់ និទ្ទេស E ១.៤៣១នាក់ ស្រី ៧២០នាក់ ។
ជាមួយគ្នានេះដែរបេក្ខជនទាំងអស់ដែលទទួលបាននិទ្ទេស A ទាំងអស់ នឹងទទួលបាននូវ Laptop ១នាក់ ១គ្រឿង ដែលជាការឧបត្ថម្ភផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ ៕
រូបថត៖ ម៉ែន ប៊ុនធីម/