ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការរបស់តុលាការខេត្តកំពង់ស្ពឺ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅលើផ្លូវល្បឿនលឿនកាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថាកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន០១នាក់នៅចំណុចភូមិ វល្លិ៍សរ ឃុំ វល្លិ៍សរ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ។.ឈ្មោះ នឹម ចាន់ ភេទ ប្រុស អាយុ ២១ ឆ្នាំ នៅភូមិត្រពាំងរកា ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោក ឃុត សុផល បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៦៣ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវល្បឿនលឿន ស្ថិតនៅភូមិ បាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១កន្លងទៅ៕