កំពង់ធំ÷ប្រជាពលរដ្ធ នឹងមន្ត្រីរាជការ ទូទាំងខេត្តកំពង់ធំ នឹងខេត្តព្រះវិហា មានការរិះគន់យ៉ាងចាស់ដៃ ចំពោះសមត្ថកិច្ចនឹងអាផ្ញាធរ ពាក់ព័ន្ធទាំងអស់ដែលទទួលយកលុយពុករលួយ ពីមេឈ្មួញទាំងពីរនាក់ប្ដី ប្រពន្ធនេះដូចចូលរួម បំផ្លាញព្រៃឈើអោយរលាយអស់ ពីព្រៃឡង់ ខេត្តកំពង់ធំ នឹងខេត្តព្រះវិហា
សកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម របស់មេឈ្មួញបំផ្លាញព្រៃឡង់ដែលមានប្ដីឈ្មោះវិញ រ៉យ ប្រពន្ធឈ្មោះជិន គឹមអ៊ន បានដេញថ្លៃរកសុីបទល្មើសដឹកជញ្ជូនឈើច្រកចេញចូលតែមួយនៅក្នុងខេត្តកំពង់ធំ ក៏ប៉ុន្តែកន្លងមកការដឹកជញ្ជូនបទល្មើសឈើចូលដេប៉ូរ របស់ខ្លួនគឺដឹកចេញពីព្រៃឡង់ជាប្រចាំ
មិនតែប៉ុណ្ណោះមេឈ្មួញបំផ្លាញព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធខាងលើបានយកឈ្មោះឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមកគំរាមដកមន្ត្រីឧស្យានុរក្សចោលដូចកូនស្ពៃបើហ៊ានចាប់ឈើឈ្មោះតាហុង នឹងឈ្មោះរដ្ធ ឈ្មោះពន្លក ដែលដឹកជញ្ជូនចេញពីព្រៃឡង់គឺទៅប្រាប់ឯកឧត្តមសាយ សំអាល អោយដកចេញតែម្ដង ប្រមាធទៅលើសមត្ថកិច្ចបរិស្ថានថាចង់ឈរជើងនៅតទៅទៀតឬមួយចង់អោយគេដកចេញ
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធបានអោយដឹងថាឈ្មោះពន្លក គឺមានដេប៉ូរនៅភូមិបន្ទាយថ្មី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺដឹកចេញពីព្រៃឡង់មកស្តុបទុកនៅដេប៉ូរឈ្មោះពន្លក ហើយបានបន្តរដឹកចូលដេប៉ូរធំរបស់ឧក្រឹតជនបំផ្លាញ់ព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ហើយមានដេប៉ូរជាច្រើនទៀតនៅព្រំប្រទល់ ព្រះវិហា កំពង់ធំ សម្រាប់ស្តុបទុក សព្វថ្ងៃនេះនេះបងប្អូនប្រជាពលរដ្ធក៏ដូចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានមើលឃើញយ៉ាងច្បាស់ថាដេប៉ូរនៅថ្នល់បំបែកមានច្បាប់ពិតមែនតែឈើចេញពីព្រៃឡង់ជារៀងរាល់យប់ រាល់ថ្ងៃ សួរថាតើឈើនោះខុសច្បាប់ដែរឬអត់ សព្វថ្ងៃនេះប្រជាពលរដ្ធរងចាំមើលតើអាផ្ញាធរមានសមត្ថកិច្ចហ៊ានចាត់វិធានការឬទុកអោយបន្តរបំផ្លាញព្រៃឡង់អោយរលាយអស់ឬយ៉ាងណា។
បើនិយាយពីប្រជាពលរដ្ធរកសុីជាលក្ខណះគ្រួសារបន្តិចបន្តិចវិញគឺប្រមាធចាប់គ្នាដាក់មេព្រៃរហូត បើប្រភពទទួលបាននៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ នេះថាបើប្រជាពលរដ្ធណាម្នាក់ហ៊ានដឹកចេញ មិនដាក់អោយដេប៉ូរ របស់ខ្លួន បើសមត្ថកិច្ចចាប់បានអោយមួយគីប១០០ដុល្លារ
ប្រជាពលរដ្ធនឹងអង្កការសង្គមសុីវិល ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នសូមសំណូមពរ ទៅឯកឧត្តមវេង សុខុន រដ្ធមន្ត្រីក្រសួងរុក្ខាប្រម៉ាញនឹងនេសាតជួយអន្តរ៉ាគមន៍ មកលើឧក្រឹត្តជនបំផ្លាញព្រៃឡង់ខាងលើផង ហើយសូមអោយឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមើលៗមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះផងហ៊ានយកឈ្មោះឯកឧត្តមមកគំរាមដកមន្ត្រីឧស្យានុក្ស ចោលដូចកូនស្ពៃ៕