ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់ខ្លួនក្រុមបុគ្គលដែលជាលោកសង្ឃ និងគ្រហស្ថ រួមទាំងក្មេងៗជាបរិវា ប្រមាណ៧អង្គ/នាក់ ក្រោយពួកគេនាំគ្នាឆាន់ស្រា សុីសាច់ ចាកក់ភ្លេងកំសាន្ដនៅក្នុងព្រៃកណ្ដាលនាយប់រំលងអាធាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងនាំគ្នាផឹកសុី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាក់ធុងបាស់កងរំពង ផ្អេីលអស់អារុក្ខអារក្សអ្នកតា ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះឡោមព័ទ្ធចាប់បានក្រុមបុគ្គលដែលជាសង្ឃ និងគ្រហស្ថ រួមទាំងក្មេងៗជាបរិវា ប្រមាណ៧អង្គ/នាក់ ។
សមត្ថកិច្ចបានបន្តទៀតថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកំលាំងចុះឡោមព័ទ្ធចាប់ខ្លួន សង្ឍ និង គ្រហស្ថបក្ខពួកបរិវាប្រមាណ ៧នាក់ ដកហូតបាន ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៍ សលាយខៀវ ស្លាកលេខកណ្តាល 1AD.6713 ២.ម៉ាកC125 ពណ៍ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1H.9956 ៣.ម៉ាកC125 ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1W.4614 ទូរស័ព្ទដៃចំនួន៧ គ្រឿង power bang៣គ្រឿង កាបូបលុយ២ លុយ៥មុឺនរៀល បារី២កញ្ចប់ ដែកកះ ៣ បៀ ១ហ៊ូ កំរ៉ាល១ និងធុងទឹកកក ០១ ។
~ក្រុមក្មេងទំនើងនិងសង្ឍដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំបរិវាផឹកស្រាក្នុងព្រៃត្រូវបានសមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ៖
១- អតីតសង្ឍ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ ភ្នំពេញ
២-អតីតសង្ឍ សយ សុភក្រ្ភា ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត ភ្នំពេញ ។
៣-អតីតសង្ឍ ម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដលង្កា ភ្នំពេញ។
ក្រុមបក្ខពួករបស់សង្ឍ
៤.ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)
៥.ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលប៊ែលធី អន្តជាតិ សាខា២៦ ព្រែកប្រា
៦.ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)
៧.ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។
សំណូមពរដល់បងប្អូនកូនក្មួយ ពិសេសពុទ្ធបរិស័ទ
លោកតា លោកយាយ មាមិង មេត្តាកុំលេីកយកបញ្ហានេះមកទម្លាក់រួមលេីព្រះពុទ្ធសាសនារបស់យេីង នេះជាទង្វេីរពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបំផ្លាញសាសនាយេីង៕
#រូបភាពពីផេកស្នងការនគរបាលខេត្តកំពង់ស្ពឺ.