ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុងភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កា…

ល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុងភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កា…

ភ្នំពេញ÷ ពលរដ្ឋលើកឡើងថា :តើហេតុអ្វីបានជាលោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ គ្មានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬភ្លេចបទបញ្ជាសម្តេចធិបតី?

ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ថាមានទីតាំងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមទូរទស្សន៍ និងឆ្នោតឡូតូ របស់ក្រុមហ៊ុន ៩ បួនដើម ស្ថិតនៅភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែដំណើរការឲ្យក្រុមអ្នកញៀនល្បែងចូលលែងយ៉ាងរលូន ហេតុនេះហើយពលរដ្ឋ សង្ស័យថាអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវរសេ នីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បី  ជាផលប្រ យោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព នាំឱ្យប្រជាពលរដ្ឋមូលដ្ឋានកើត ក្តីព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម និងអំពើរហិង្សានៅក្នុងគ្រួសារ។

ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងអនឡាញ ជល់មាន់ តាមទូរទស្សន៍និងឆ្នោតឡូតូ របស់ក្រុមហ៊ុន ៩ បួនដើម ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ព្រមទាំងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល.៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!