សំរោងទង÷ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន៥នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ការឃាត់ខ្លួនមនុស្ស ប្រុស ស្រី ជាមុខសញ្ញាខាងលើនេះធ្វើឡើងកាលពីថ្ងៃថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រ ឆាំងគ្រឿងញៀនស្រុក បានបង្រ្កាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់ នៅចំណុចភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោក ឃុត សុផល បានបញ្ជាក់ទៀតថា មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់មានឈ្មោះដូចខាងក្រោម :
១.ឈ្មោះ ផុន បារាំង ហៅពីត ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ម្ចាស់ថ្នាំ និងមានដីកាចាប់ខ្លួន ) ។
២.ឈ្មោះ ជួន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ រ៉ុន សាវិន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៤.ឈ្មោះ ហ៊ុល រ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៥.ឈ្មោះ មាន ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥ កញ្ចប់មធ្យម , ទូរស័ព្ទដៃ ១គ្រឿង និងជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ។
បច្ចុប្បន្នមុខជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
#រូបភាពអធិការដ្ឋាននគរបាលស្រុកសំរោងទង