ខណ្ឌពោធិ៍សែនជ័យ÷ ក្រោយពីស្ងប់ស្ងាត់មួយរយៈខ្លីពេលនេះល្បែងអនឡាញឆ្នោតឡូតូ របស់ក្រុមហ៊ុន ៨៨៨៨
កំពុងតែលេង.ដោយមិនខ្វល់និងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ខណៈជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប.។
ជាក់ស្ដែងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤.អ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពទីតាំងល្បែងអនឡាញ ឆ្នោតឡូតូ របស់ក្រុមហ៊ុន ៨៨៨៨ មួយកន្លែងនៅក្នុងភូមិព្រែកព្រៀងខាងជើង សង្គាយចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.ដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងកោះករ មិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណាចុះបង្ក្រាប សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមិនបានដឹង ឬមួយពួកអស់លោកមើលមិនគ្រប់ជ្រុងជ្រោយ ទើបល្បែងបើកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក វរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ ឆ្នោតឡូតូ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! កាលពីកន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕