ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅភារកិច្ចខែធ្នូ ឆ្នាំ២០២៤..

ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅភារកិច្ចខែធ្នូ ឆ្នាំ២០២៤..

ស្រុកសាមគ្គីមុនីជ័យ÷ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅភារកិច្ចខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ និងជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប ពិធីនេះដែរប្រារព្ធធ្វើនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមុនីជ័យ។

លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល ១ខែ ឆ្នាំ២០២៤ ក្នុងបុព្វហេតុបម្រើប្រជាជន និងការដោះស្រាយជីវភាពរបស់ប្រជាជន ជាពិសេសការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សមិទ្ធផលទាំងនេះ បានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជន លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានបន្តពង្រឹងសន្តិភាព, ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។

បណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃស្រុកសាមគ្គីមានជ័យដែលកន្លងមកបានខិតខំយកអស់កំលាងកាយ, ចិត្ត, ស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពេល ១ខែ កន្លងមក។

ឯកឧត្តមបណ្ឌិតបានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង ជាមួយគ្នានេះ ត្រូវបន្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់, ការឆបោក, សកម្មភាពក្មេងទំនើង ដោយអនុវត្តឱ្យបានម៉ត់ ចត់បំផុត។ ឯកឧត្តមបណ្ឌិតក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!