ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

អភិបាលខេត្តកំពង់ស្ពឺ បានជុំរុញនឹងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារ និងមានតំលៃខ្ពស់….

អភិបាលខេត្តកំពង់ស្ពឺ បានជុំរុញនឹងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារ និងមានតំលៃខ្ពស់….

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ប្រជាកសិករបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះទទួលបានទិន្នផលល្អប្រសើរទោះបីជាខេត្តកំពង់ស្ពឺ ជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងជូបគ្រោះរាំងស្ងួតខ្លះក៏ទិន្នផលស្រូវនៅតែកើនឡើង។

ការថ្លែងបែបនេះនៅក្នុងពិធីឯកឧត្តមអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលការប្រមូលផលស្រូវស្រាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ ក្របី ជូនបងប្អូនប្រជាកសិករស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅក្នុងឱកាសនោះផងដែរមានការអញ្ជើញចូលរួមពី គណៈអភិបាលស្រុកភ្នំស្រួច-ស្រុកបសេដ្ឋ លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តថា៖ វិស័យស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាននិងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជាដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតបានជុំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!