សំរោងទង÷ ជនសង្ស័យចំនួន០៦ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៥០នាទី នៅចំណុចភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា÷ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងបញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន។ ក្នុងនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ៦នាក់ ប្រុស។
លោក ឃុត សុផល បានបន្តទៀតថា÷ មុខសញ្ញាជនសង្ស័យទាំង០៦នាក់នោះមានឈ្មោះ÷
១ .ឈ្មោះ ម៉ៅ រ៉ា ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិរំចេក ឃុំរំលេច ស្រុកកំពង់សៀម ខេត្តសៀមរាប ។ ដកហូត ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។
២. ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយជួរ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដកហូតគ្រឿងញៀន១កញ្ចប់តូច។
លោក ឃុត សុផល បានបន្ថែមទៀតថា ក្រោយពីបានស្ដាប់ចម្លើយ ឈ្មោះ ម៉ៅ សៅ កម្លាំងរបស់លោកបានឈានបន្តទៅឃាត់អ្នកពាក់ព័ន្ធបន្តទៀតមានឈ្មោះ÷
៣.ឈ្មោះ ឃុន មករា (ហៅ រ៉ា)ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពដកហូត គ្រឿងញៀនចំនួន៣កញ្ចប់(មធ្បម១កញ្ចប់តូច២កញ្ចប់)ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
៤.ឈ្មោះ ភួង គីមហុង ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមស្តាប់ចម្លើយ ឈ្មោះឃុន មករា(ហៅ រ៉ា )កម្លាំងនគរបាលបានបន្តទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធបានបន្តទៀត÷
៥.ឈ្មោះ ប៉ុក សុខហន ហៅ(ហេ) ភេទ ប្រុស អាយុ 36 ឆ្នាំ នៅភូមិព្រៃទួល ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូត ទូរស័ព្ទដៃ១គ្រឿង ។ តាមចម្លើយឈ្មោះប៉ុក សុខហន (ហេ) បានបន្តឃាត់
៦.ឈ្មោះ អ៊ូច សុខុម ហៅ (អេ)ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូត គ្រឿងញៀនចំនួន២២កញ្ចប់(មធ្យម១កញ្ចប់ តូច២១កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿងនិង ទូរស័ព្ទដៃ១គ្រឿង ។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀចំនួន២៥កញ្ចប់(មធ្យម២កញ្ចប់ និងតូច២៣កញ្ចប់) ជញ្ជីងអេឡិចត្រូនិចចំនួន ២គ្រឿងម៉ូតូ១គ្រឿង និងទូរសព្ទដៃចំនួន ៤ គ្រឿង ។
បច្ចុប្បនករណីនេះកម្លាំងជំនាញកំពង់សាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕