ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

កម្មសិទ្ធករចំនួន១.១២៥ស្មើ និង៦៧៥ក្បាលដីនៅក្នុងស្រុកភ្នំស្រួច ទទួលបានការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិឆ្ឆ័យប្លង់រឹងស្របច្បាប់

កម្មសិទ្ធករចំនួន១.១២៥ស្មើ និង៦៧៥ក្បាលដីនៅក្នុងស្រុកភ្នំស្រួច ទទួលបានការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិឆ្ឆ័យប្លង់រឹងស្របច្បាប់

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២៤ លោក ស្រីឡាវ សុីថុលអភិបាលរងហើយគណៈអភិបាលស្រុកភ្នំស្រួចតំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលនៃគណៈអភិបាលស្រុកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់  និងសុរិយោដីខេត្ត ស្ថិតឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក តំណាងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត  តំណាងមន្ទីរពាក់ព័ន្ធខេត្តលោក តំណាងការិយាល័យ រៀបចំដែនដីសំណង់និងភូមិបាល រៀបចំដែដីនិងសំណង់ ក្រុង ព្រមទាំងមន្ត្រី  ការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបីអជ្ញាធរពាក់ព័ន្ធ គណៈកម្មការរដ្ឋបាល ប្រជាពលរដ្ឋនិងព្រឹទ្ធាចារ្យសរុបប្រមាណជាង២០០នាក់។

លោក ម៉ី សំអឿន អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មស្រុកភ្នំស្រួច បានបញ្ជាក់ថាថ្ងៃនេះប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទ ផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅ យាយម៉ៅពេជ្រនិល  ស្រុកភ្នំស្រួចមានចំនួន២ភូមិ រួមមានក្បាលដីចំនួនសរុប១ ១២៥។

លោកបានថ្លែងថា÷ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ ដោយច្បាប់ និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផង គឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្ករបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្ម។

បងឱកាសនេះផងដែរ លោកស្រី ឡាវ ស៉ីថុល លើកឡើងថាសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយៈពេល១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៦ ខែឆ្នូ រហូតដល់ថ្ងៃទី២១ ខែឆ្នូ ឆ្នាំ ២០២៤ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ ឬដាក់ពាក្យបណ្តឹងជំទាស់តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយ:អាជ្ញាធរភូមិ ឃុំ  ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រម ព្រៀងដោយគណៈកម្មការរដ្ឋបាលរៀង រាល់ម៉ោងធ្វើការ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!